ប៉ាគីស្ថាន៖ ការបាញ់ប្រហាររបស់កងកម្លាំងអាហ្វហ្គានីស្ថាន សម្រាប់ជនស៊ីវិលប្រាំមួយនាក់

ប៉ាគីស្ថាន៖យោធាប៉ាគីស្ថានបានអះអាងកាលពីថ្ងៃអាទិត្យ ទី១១ ខែធ្នូ ថា ជនស៊ីវិលយ៉ាងហោចណាស់ ប្រាំមួយនាក់ ត្រូវបានសម្លាប់ដោយការបាញ់ប្រហារពីកងកម្លាំងអាហ្វហ្គានីស្ថាននៅជិតព្រំដែននៃក្រុង Chaman នៅក្នុងការវាយប្រហារ យោធាដ៏សាហាវចុងក្រោយបំផុតរវាងប្រទេសទាំងពីរ។

យោធាប៉ាគីស្ថានអះអាងថា ការបាញ់ប្រហារនេះបាន ធ្វើឱ្យ មនុស្ស ១៧ នាក់ផ្សេងទៀតរងរបួស ហើយវាគឺជា ការបាញ់ អាវុធធន់ធ្ងន់របស់អាហ្វហ្គានីស្ថានលើជនស៊ីវិលដោយមិនរើសមុខ និងធ្វើឡើងទាំងប៉ាគីស្ថានមិនបានបង្កហេតុមុនសោះ។ក៏មានសេចក្ដីរាយការណ៍ថា កងទ័ពប៉ាគីស្ថានបានបាញ់ឆ្លើយ តបទៅវិញ ប៉ុន្តែមិនបានបញ្ជាក់ពីព័ត៌មានលម្អិតនោះទេ។
ការបាញ់ប្រហារនៅទីក្រុង Chaman ដែលស្ថិតនៅនាភាគ និរតី ប៉ាគីស្ថាន និងជាច្រកពាណិជ្ជកម្មសំខាន់ បានកើតឡើង បន្ទាប់ពីឧប្បត្តិហេតុ និងការវាយប្រហារសម្លាប់មនុស្ស ជាបន្តបន្ទាប់គ្នា ដែលធ្វើឱ្យមានភាពតានតឹងរវាងប្រទេស ទាំងពីរ។

នៅអាហ្វហ្គានីស្ថាន អ្នកនាំពាក្យរបស់អភិបាលខេត្ត Kandahar ដែលនៅជាប់ព្រំដែនក្រុង Chaman លោក Attaullah Zaid បាននិយាយភ្ជាប់ការប៉ះទង្គិចគ្នារវាង កងកម្លាំងប៉ាគីស្ថាន និងតាលីបង់ ជាមួយនឹងការសាងសង់ ប៉ុស្តិ៍ត្រួតពិនិត្យថ្មីនៅព្រំដែនអាហ្វហ្គានីស្ថាន

។ចំណែកអ្នកនាំពាក្យប៉ូលិសខេត្ត Kandahar លោក Hafiz Saber បានអះអាងថា ទាហានអាហ្វហ្គានីស្ថានម្នាក់ ត្រូវ បានសម្លាប់ និងមនុស្ស ១០ នាក់ផ្សេងទៀត រួមទាំងជនស៊ីវិល ៣ នាក់ បានរងរបួស។

ទោះយ៉ាងណាក៏ដោយ យោធាប៉ាគីស្ថានបានលើកឡើងថា ខ្លួនបានបញ្ជូនមន្រ្តីទៅជួបជាមួយភាគីអាហ្វហ្គានីស្ថាននៅរដ្ឋធានីកាប៊ុល ដើម្បីបង្ហាញពីភាពធ្ងន់ធ្ងរនៃឧប្បត្តិហេតុព្រំដែន។ ចំណែកឯមន្ត្រីអាហ្វហ្គានីស្ថានប្រចាំខេត្ត Kandahar លោក Noor Ahmad បានប្រាប់រ៉យទ័រថា ស្ថានការណ៍បានវិល មករកភាពប្រក្រតីវិញហើយ បន្ទាប់ពីភាគីទាំង២បានជួប ប្រជុំគ្នា។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ការបាញ់ប្រហារមួយបាន កើតឡើង ដែលតម្រូវឱ្យច្រកព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន Chaman ត្រូវបិទអស់រយៈពេលប្រាំបីថ្ងៃ ដែលបណ្តាលឱ្យ មាន ការខាតបង់ផ្នែកពាណិជ្ជកម្មយ៉ាងធ្ងន់ធ្ងរ និងបានធ្វើឱ្យ មនុស្សរាប់ពាន់នាក់ត្រូវជាប់គាំងមិនអាចធ្វើដំណើរបានទាំងសងខាង។
ក្រោយមកនៅដើមខែធ្នូនេះ ស្ថានទូតប៉ាគីស្ថាននៅទីក្រុង កាប៊ុល បានទទួលរងការបាញ់ប្រហារប៉ុន្មានថ្ងៃបន្ទាប់ពី រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Hina Rabbani Khar បានធ្វើដំណើរទៅកាន់ទីក្រុងកាប៊ុល ដើម្បីជួបសមភាគី អាហ្វហ្គានីស្ថាន លោក Amir Khan Muttaqi ។

មន្ត្រីប៉ាគីស្ថានបានហៅហេតុការណ៍ថាជា «ការប៉ុនប៉ងធ្វើ ឃាត» លើបេសកជនរបស់ខ្លួននៅទីនោះ ហើយបានស្តី បន្ទោសមន្ត្រីតាលីបង់ចំពោះការរំលោភសន្តិសុខ។

ប៉ាគីស្ថានក៏ចោទប្រកាន់ផងដែរថា អាហ្វហ្គានីស្ថាន ដែល ដឹកនាំដោយតាលីបង់ កំពុងផ្តល់ជម្រកដល់ក្រុមអ្នកប្រយុទ្ធ Tehreek-e-Taliban Pakistan (TTP) ដែលធ្វើការវាយ ប្រហារយ៉ាងសាហាវនៅលើទឹកដីប៉ាគីស្ថាន។

ក្រុម TTP ដែលគេស្គាល់ថាជាក្រុមតាលីបង់ប៉ាគីស្ថាន បាន ប្រយុទ្ធជាមួយប៉ាគីស្ថានអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ ក្រុមប្រដាប់អាវុធ ដែលប្រកាន់មនោគមវិជ្ជាដូចពួក តាលីបង់អាហ្វហ្គានីស្ថានមួយនេះ ទាមទារឱ្យមានការប្រតិបត្តិ ច្បាប់អ៊ិស្លាមតាមការបកប្រែរបស់ខ្លួន ហើយដោះលែងអ្នក ប្រយុទ្ធ របស់ខ្លួន រួមទាំងបញ្ហាផ្សេងៗទៀត៕ ដោយ៖ ហួន ឌីណា

ads banner