ប្រធានក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត៖ អាជ្ញាធរមូលដ្ឋានដែលនៅគៀកប្រជាពលរដ្ឋ ត្រូវដឹងពីទុកកង្វល់និងសំណូមពរ ដើម្បីរួមគ្នាដោះស្រាយជូនគាត់ឱ្យទាន់ពេលវេលា

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១២ខែ ធ្នូឆ្នាំ២០២២នេះ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក យ៉ង់ ភិរម្យ អភិបាលរងតំណាងអភិបាលខេត្តកំពង់ឆ្នាំង បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរដែលជាអ្នកនៅគៀកជាមួយបងប្អូនប្រជាពលរដ្ឋ ត្រូវដឹងពីទុកកង្វល់និងសំណូមពរពីតម្រូវការចាំបាច់របស់ពួកគាត់ ដើម្បីយកមកដោះស្រាយបានទាន់ពេលវេលា ។ ការក្រើនរំលឹកបែបនេះបានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តមប្រធានក្រុមប្រឹក្សា និងគណ:អភិបាលខេត្តអញ្ជើញជាអធិបតីក្នុងអង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ នៅស្រុកទឹកផុស។

ប្រធានក្រុមប្រឹក្សាខេត្តនិងអភិបាលរងខេត្តបានបន្តថា ការពន្លឿន និង ការបង្ខិត សេវាសាធារណៈ ទៅដល់ប្រជាពលរដ្ឋ គឺជាគោលដៅមួយរបស់រដ្ឋាភិបាលកម្ពុជា ដោយបានបង្កើតប្រព័ន្ធអភិបាលកិច្ចថ្មី ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន កាន់តែងាយក្នុងការមកទទួលយកនូវសេវាសាធារណៈពីមន្រ្តី ប្រកបដោយភាពរាក់ទាក់ ច្បាស់លាស់ តម្លាភាព និង គ្មានការរើសអើង ។

នៅក្នុងវេទិកាពិភាក្សានាពេលនេះតំណាងប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋានបានលើកឡើងអំពីភូមិ ឃុំមានសុវត្ថិភាព បញ្ហាដីធ្លី អគ្គិសនី ផ្លូវ ក្នុងនោះមានសំនួរជាលាយលក្ខណ៍អក្សរចំនួន១០ចំណុច និងសំណួរផ្ទាល់មាត់ចំនួន០២ចំណុច សរុបសំណួរមានចំនួន ១២ចំណុចដោះស្រាយបានចំនួន ០៥ចំណុចនិងសល់ ០៧ចំណុចទុកដោះស្រាយជូនពួកគាត់នៅពេលក្រោយ ៕
សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner