មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំចុះពិនិត្យដំណើរការកំណែការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២

ភ្នំពេញ៖ ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋមន្ត្រីស្តីទី ក្រសួងអប់រំ យុវជន និងកីឡា និងជាគណៈមេប្រយោគទូទាំងប្រទេសកំណែ បានអញ្ជើញចុះពិនិត្យនៅតាមមណ្ឌលកំណែខណៈគណៈកម្មការនានាកំពុងមមាញឹកក្នុងការបំពេញភារកិច្ចដោយយកចិត្តទុកដាក់ប្រកបដោយទំនួលខុសត្រូវ ព្រមទាំងមានការចូលរួមពិនិត្យពីអង្គភាពប្រឆាំងអំពើពុករលួយ ។

សូមជម្រាបថា នៅតាមមណ្ឌលនីមួយៗមានកិច្ចប្រជុំពង្រឹងគណៈកម្មការកំណែជាប្រចាំ ដើម្បីធានាបាននូវការគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner