សម្តេចតេជោ ហ៊ុន សែន ៖ បញ្ហានៅមីយ៉ាន់ម៉ា ត្រូវការយ៉ាងហោចណាស់៥ឆ្នាំទៀត ទើបដោះស្រាយបាន
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ ថ្លែងក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកំពុងរស់នៅអឹរ៉ុប នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បញ្ហាដ៏ស្មុគស្មាញរបស់មីយ៉ាន់ម៉ា ត្រូវការពេលយ៉ាងតិច ៥ឆ្នាំទៀត ទើបដោះស្រាយបាន។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា បេសកជនពិសេសរបស់ប្រធានអាស៊ាន ឆ្នាំ២០២២ នឹងមិនទៅធ្វើទស្សនកិច្ចលើកទី៣ នៅមីយ៉ាន់ម៉ា ទៀតនោះទេ។
សម្តេច បញ្ជាក់ថា ខ្ញុំអាចនឹងទាយបានថា មីយ៉ាន់ម៉ា តិចបំផុត ៥ឆ្នាំទៀត។ អ្នកណាជើងខ្លាំង ទៅដោះទៅ។ បេសកជនប្រធានអាស៊ាន មិនអាចធ្វើដំណើរទៅមីយ៉ាន់ម៉ា តទៅទៀតទេ ៕ ដោយ ៖ វណ្ណលុក



ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។