សម្តេចតេជោ ហ៊ុន សែន ៖ ទោះបីជាវាយប្រហារសម្ដេច ៥០០ឆ្នាំទៀត ក៏គ្មានឱកាសឈ្នះដែរ

ភ្នំពេញ៖ ថ្លែងក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកំពុងរស់នៅអឹរ៉ុប នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីក្រុមប្រឆាំង ដែលចង់កម្ចាត់ត្រកូលហ៊ុន។ សម្តេចបានលើកឡើងថា អ្នកដែលចង់កម្ចាត់ត្រកូលហ៊ុន ទោះបីជា ៥០០ជាតិទៀត មិនទាន់ធ្វើអ្វីសម្តេចបានផង ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ ពួកអ្នកដទៃនោះ គេគិតពីអី គេចង់បានអ្វីពីយើងពិតប្រាកដ។ តើត្រូវកម្ចាត់ត្រកូល ហ៊ុន ឱ្យទាល់តែបានទើបអ្នកឯងសប្បាយចិត្តឬ? ចាំទៅ ! ៥០០ជាតិទៀត អ្នកឯងមិនទាន់ធ្វើអីខ្ញុំបានទេ ប្រាប់ឱ្យហើយ ។

សម្តេចបានបន្តថា អ្នកដែលដាក់ចេញគោលនយោបាយកម្ចាត់ត្រកូលហ៊ុន ដោយសារតែគ្មានលទ្ធភាពក្នុងការតតាំងជាមួយសម្តេច។ ទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន មិនចាត់ទុកថា អ្នកដែលវាយប្រហារលើត្រកូលហ៊ុនបែបនេះ ជាមនុស្សល្ងង់នោះទេ ប៉ុន្តែគេអាចបន្តឆ្លាតបែបនេះបន្តទៀតបាន ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner