កីឡាករ គីម ទី៖ ការរៀបចំប្រណាំងម៉ូតូ ELF CUP RACE ENDURANCE ល្អប្រសើរ ខណៈកីឡាករ យល់ដឹងពីបច្ចេកទេសច្រើន

ភ្នំពេញៈ ព្រឹត្តការណ៍ប្រណាំងម៉ូតូវាលរាប ដែលប្រសិទ្ធនាមថា ELF CUP RACE ENDURANCE 2022 បានបញ្ចប់ដោយជោគជ័យ ខណៈកីឡាករប្រណាំងសរសើរថា ការរៀបចំរបស់ភ្នាក់ងារការ៉ា ល្អប្រសើរខ្លាំង រីឯកីឡាករយល់ដឹងពីច្ចេកទេសច្រើន។
លោក ជីវ័ន បូរិន ប្រធានបច្ចេកទេស ក្រុមការងារភ្នាក់ងារការ៉ា បានអោយដឹងថា ព្រឹត្តិការណ៍ ប្រណាំងម៉ូតូលើវាលរាប ឬ ELF CUP RACE ENDURANCE ឆ្នាំ២០២២នេះ ធ្វើឡើងរយៈពេល២ថ្ងៃ នៅទីលានប្រណាំង YAMAMOTO CIRCUIT ក្នុងខេត្តកំពង់ស្ពឺ ក្រោមការឧបត្ថម្ភធំពីក្រុមហ៊ុន Total Energie រីឯការប្រកួត នេះចែក ចេញជា ៤កម្រិតគី Class, A Class B, Class C និង Endurance ។
កីឡាករ គីម ទី ម្ចាស់ពាន Class A បានអោយដឹងថា ព្រឹត្តការណ៍ប្រណាំងម៉ូតូវាលរាប ដែលប្រសិទ្ធនាមថា ELF CUP RACE ENDURANCE 2022 ការរៀបចំបានល្អប្រសើរជាងឆ្នាំកន្លងៗទៅ ដូចជា ការផ្តល់ព័ត៌មាន វេលាប្រណាំង ពន្យល់ផ្នែកបច្ចេកទេស មានពាក្យល្អៗ សរសើរដល់កីឡាករ និងមានភាពទន់ភ្លន់ស្និតស្នាល ចំនុចនេះនឹងធ្វើអោយវិស័យកីឡាយានយន្តមួយនេះ មានការអភិវឌ្ឍន៍ទៅមុខយ៉ាងលឿន ជាពិសេសធ្វើអោយកីឡាករមានកម្លាំងចិត្តចូលរួមប្រណាំងឆ្នាំក្រោយៗទៀត។ កីឡាករ គីម ទី ស្នើសុំអោយមានការប្រណាំងច្រើនដងក្នុងមួយឆ្នាំៗ ដើម្បីអោយកីឡាករកាន់តែមានបទពិសោធន៍ និងរីកចំរើនកាន់តែខ្លាំងដូចបណ្តាប្រទេសនានា លើពិភពលោក។ .
គួរបញ្ជាក់ថា ជើងឯកពានរង្វាន់ ELF CUP RACE ENDURANCE ឆ្នាំ២០២២នេះ លើ Class Endurance ទទួលបាន ពាន១ ថវិកា៤លានរៀល លេខ២ ពាន១ ថវិលា៣លានរៀល និងលេខ៣ ទទួលបានពាន១និង ថវិកា២លានរៀល រីឯ Class A លេខ១ ទទួលបានពាន១ ថវិកា២លានរៀល លេខ២ ពាន១ ថវិលា១លាន២សែន រៀល និងលេខ៣ ទទួលបានពាន១ និងថវិកា៨សែនរៀល, Class B លេខ១ ទទួលបានពាន១ ថវិកា២លានរៀល លេខ២ ពាន១ ថវិលា១លាន២សែន រៀល និងលេខ៣ ទទួលបានពាន១ និងថវិកា៨សែនរៀល, Class C លេខ១ ទទួលបានពាន១ ថវិកា២លានរៀល លេខ២ ពាន១ ថវិលា១លាន២សែន រៀល និងលេខ៣ ទទួលបានពាន១ និងថវិកា៨សែនរៀល ក្រៅពីក្រុមហ៊ុន Total Energie បានឧបត្ថម្ភ នេះក្រុប្រេងម៉ាស៊ីន១កេះ និងបណ្ណចាក់ចំនួន១០០ដុល្លា ដូចៗគ្នា ដែលផ្ដល់ជូនពីក្រុមហ៊ុន Total Energie ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner