ថៃបង្កើតកម្មវិធីផ្តល់លុយឲ្យពលរដ្ឋដើរកម្សាន្ត ដើម្បីលើកស្ទួយវិស័យទេសចរ

ក្រសួងទេសចរថៃ នឹងចំណាយថវិការប្រមាណ១២០លានបាត ដើម្បីចូលរួមជំរុញវិស័យទេសចរណ៍ ក្នុងគោលដៅសម្រេចកំណើនយ៉ាងតិច៧ភាគរយ នៅឆ្នាំ២០១៩នេះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន samuitimes នៅថ្ងៃទី៤ កញ្ញានេះ។ រដ្ឋមន្ត្រីក្រសួងទេសចរ Phiphat Ratchakitprakarn បាននិយាយថា កញ្ចប់ថវិកាទាំងនេះនឹងត្រូវចំណាយលើគម្រោងនានា ក្នុងនោះ ក៏មានការផែនការផ្តល់លុយ១០០០បាតដល់ប្រជាពលរដ្ឋថៃ ចំណាយលើការដើរកម្សាន្តផងដែរ ដែលវាគឺជាវិធានការមួយរបស់ក្រសួងហិរញ្ញវត្ថុ។

លោកថា កញ្ចប់ថវិកាទាំងនេះ នឹងត្រូវចំណាយយ៉ាងតិច សម្រាប់៣វិធានការ ដោយវិធានការមួយផ្តោតលើគម្រោង «១០០បាតទៅគ្រប់ផ្នែកប្រទេសថៃ»។ គម្រោងនេះនឹងធ្វើការជ្រើសរើសមនុស្សមានសំណាង១ម៉ឺននាក់ នៅថ្ងៃទី៩ កញ្ញា ១០តុលា ១១ វិច្ឆិកា និង ១២ ធ្នូ ដែលនឹងត្រូវផ្តល់កញ្ចប់ទេសចរមួយដោយគ្រាន់តែចំណាយលុយត្រឹម១០០បាតប៉ុណ្ណោះ។ វិធានការមួយទៀត ក្រសួងទេសចរ និងកីឡាថៃនឹងអភិវឌ្ឍន៍ ការបំពេញពាក្យតាមអេឡិចត្រូនិកសម្រាប់ទេសចរណ៍ ខណៈដែលទេសចរនឹងទទួលបានថវិការ១៥ភាគរយមកវិញ។ រីឯវិធានការមួយទៀត ទេសចរនឹងលើកទឹកចិត្តឲ្យធ្វើដំណើរនៅថ្ងៃសប្តាហ៍ ជំនួសថ្ងៃចុងសប្តាហ៍ ហើយនិងថ្ងៃឈប់សម្រាករយៈពេលយូរ ទទួលបានការបញ្ចុះតម្លៃពិសេសផងដែរ។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីទេសចរថៃបញ្ជាក់ថា គម្រោងទាំងនោះស្ថិតក្នុងដំណាក់កាលរៀបចំនៅឡើយ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner