វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ ចំនួន៣០ម៉ឺនដូស នៃជំនួយកាកបាទក្រហមចិនដឹកមកដល់កម្ពុជា (Video Inside)

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន៣០ម៉ឺនដូសនៃជំនួយពីសមាគមជាតិកាកបាទក្រហមចិន ត្រូវផ្តល់មកកាកបាទក្រហមកម្ពុជាហើយ។ តំណាងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន គឺលោកជំទាវ ឃួន សុដារី អញ្ជើញទៅទទួលវ៉ាក់សាំង ជំនួយស៊ីណូហ្វាមនេះក្នុងពិធីមួយនាល្ងាចថ្ងៃទី១៤ ធ្នូ ដែលចូលរួមដោយអគ្គទីប្រឹក្សាស្ថានទូតចិនលោក ឆាំង ជាន។

គួរបញ្ជាក់ថាក្នុងអម្លុងខែសីហា ឆ្នាំ២០២១ សមាគមជាតិកាកបាទក្រហមចិន ក៏បានផ្ដល់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ចំនួន១០ម៉ឺនដូស ផ្តល់ជូនកាកបាទក្រហមកម្ពុជាផងដែរ។

ads banner