ជនជាតិចិនប្រាំនាក់ ត្រូវបានឃាត់ខ្លួន ក្នុងការសង្ស័យពាក់ព័ន្ធនឹងគ្រាប់បែក នៅមុខណាហ្គាវើលដ៍

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និង អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់ បណ្តាញ ព័ត៌មាន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២២នេះ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនប្រាំនាក់ ដែលសង្ស័យពាក់ព័ន្ធនឹងករណីរកឃើញគ្រាប់បែក មួយគ្រាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីម្សិលមិញ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ជនសង្ស័យទាំងនេះ ត្រូវបានឃាត់ខ្លួន នៅម៉ោង៧:៣0 នៅថ្ងៃទី១៥ ខែធ្នូ ដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅចំណុចផ្ទះលេខ១៩ បូរីប៉េងហួត បឹងស្នោរ ផ្លូវM-០២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនសង្ស័យជាជនជាតិចិនមានឈ្មោះ ៖១. ឈ្មោះ YANG JIAKANG ភេទប្រុស អាយុ ២៦ឆ្នាំ (អ្នកបេីករថយន្ត) ។ ២. TU LINAN ភេទស្រី អាយុ២៣ឆ្នាំ ។ ៣. ឈ្មោះ YANG YUDONG ភេទប្រុស អាយុ ២៥ឆ្នាំ ។ ៤. ឈ្មោះ CHEN DI ភេទប្រុស អាយុ ២៩ឆ្នាំ និង៥.ឈ្មោះ សួង ស្រីអូន ភេទស្រី អាយុ ៣៦ឆ្នាំជនជាតិខ្មែរ ។

ចំណែកវត្ថុតាងចាប់យកមាន ៖ រថយន្តមួយគ្រឿងម៉ាក LANG ROVER DEFENDER ពណ៍ ស្លែ សេរី២០២១ ពាក់ផ្លាកលេខ កម្ពុជា -LC.9888 ។ បច្ចុប្បន្ននេះ ជនសង្ស័យរួមទាំងវត្ថុតាងខាងលេី ត្រូវបាន បញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាត់ការបន្ត តាមនីតិវិធី៕ដោយ ៖ ភារ៉ា ,ប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner