សម្ដេចតេជោ ហ៊ុន សែន៖ ជាទម្លាប់ក្នុងគ្រួសារខ្ញុំ មិនមាន ការរៀបចំបុណ្យខួបកំណើត ក្រៅតែពីការជួបជុំកូន ចៅនោះ ឡើយ
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន បង្ហោះរូបភាព ភ្ជាប់ជាមួយសំណេរថា ជាទម្លាប់ក្នុងក្រុមគ្រួសារ សម្ដេច មិនមានការរៀបចំបុណ្យខួបកំណើត ក្រៅតែពីការជួបជុំ កូន ចៅនោះឡើយ ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កូនៗ និងចៅៗ មក កំដរម្តាយ និងជីដូនដូចការគិតរបស់ខ្ញុំមែន។ នេះជាទម្លាប់ក្នុង គ្រួសារខ្ញុំ ដែលមិនមាន ការរៀបចំបុណ្យខួបកំណើតក្រៅតែពី ការជួបជុំកូនចៅនោះឡើយ ។
សម្ដេចបានបន្ថែមថា ជិតមួយកងអនុសេនាតូចទៅហើយ តែមិនទាន់គ្រប់ទេ ព្រោះខ្លះ ជាប់រៀននៅបរទេស និងខ្លះទៀតជាប់រវល់ការងារ ៕ ដោយ៖ វណ្ណលុក






ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។