ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសន្និសីទកំពូលរដ្ឋ ជា ភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ នៅប្រទេសកាណាដា

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាង ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូ កម្ពុជាចំនួន២០រូប មកពីអន្តរក្រសួងស្ថាប័ន ចូលរួមពិធីបើក កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ (High-Level Segment) នៃ សន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញា សហប្រជាជាតិ ស្តីពីជីវៈចម្រុះ (UNCBD COP-15) ក្រោមប្រធានបទ “ការលើកកម្ពស់និរន្តរភាពប្រព័ន្ធអេកូឡូស៊ី៖ ការកសាងអនាគតរួមគ្នាសម្រាប់ជីវិតទាំងអស់នៅលើផែនដី” នៅទីក្រុងម៉ុងរ៉េអាល ប្រទេសកាណាដា។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Huang Runqiu រដ្ឋមន្រ្តីអេកូឡូស៊ី និងបរិស្ថាន នៃ សាធារណរដ្ឋប្រជាមានិតចិន និងជាប្រធាន UNCBD COP-15 និងមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំនៃប្រទេស ជាសមាជិកទាំង១៩៣ និងអ្នកពាក់ព័ន្ធសរុបប្រមាណ១៨ ០០០នាក់។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីធានាបាននូវការគាំទ្រកម្រិតនយោបាយពីបណ្តារដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៅលើពិភពលោក លើការរៀបចំ និងអនុម័តក្របខណ្ឌការងារជីវៈចម្រុះសកល ក្រោយឆ្នាំ២០២០ (Post-2020 GBF) និងសេចក្តីសម្រេច នានារបស់សន្និសីទ UNCBD COP-15 និងពិធីសារពាក់ព័ន្ធ ដើម្បីឈានទៅសម្រេចបានតាមរបៀបវារៈឆ្នាំ២០៣០ និងចក្ខុវិស័យ ឆ្នាំ២០៥០ ស្តីពី “ការរស់នៅដោយសុខដុមរម្យនាជាមួយធម្មជាតិ”៕ ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner