មេតុងទីនដ៏ល្បីល្បាញ អឿន ម៉ូលីកា សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការ

ភ្នំពេញ ៖ មន្ត្រីជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហេីបឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះថា មេតុងទីនអនឡាញដ៏ល្បីល្បាញម្នាក់ឈ្មោះ អឿន ម៉ូលីកា សមត្ថកិច្ចជំនាញបាននិងកំពុងសាកសួរយកចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

រំលឹក ថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពី វេលា ម៉ោង១៥ :២៥ ថ្ងៃទី ១៤ ខែធ្នូ បានចុះធ្វើការឃាត់ខ្លួនកញ្ញា អឿន ម៉ូលីកា តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូ ងរាជធានីភ្នំពេញ លេខ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ ពាក់ព័ន្ធ ករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញកន្លងមក ។

ការឃាត់ខ្លួនមេតុងទីនរូបនេះ គឺសមត្តកិច្ចធ្វើឡើងតាមពាក្យ បណ្តឹងរបស់កូនតុងទីនជាច្រើននាក់ ដែលកំពុងវ័ណ្ឌកជាមួយ មេតុងទីនដ៏ផូរផង់នោះ ។ ជាការកត់សម្គាល់ឲ្យឃើញថា កញ្ញា អឿន ម៉ូលីកា ដែលជា អតីតតារាចម្រៀងមួយរូប បានសម្រាកពីសិល្បៈហើយ ប៉ុន្តែ ក្រោយ មកនាងបានងាកទៅរកស៊ី ជាអ្នកលក់ផលិតផលតាម អនឡាញវិញ ។

បន្ទាប់មកទៀតកញ្ញាបានប្រកាសបើកធ្វើ ជាមេតុងទីនធំមួយតាមអនឡាញតែម្ដង ដែលធ្វើឱ្យ មហាជន ភ្ញាក់ផ្អើលជាខ្លាំងដោយសារអ្នកនាងតែងតែបង្ហាញប្រាក់ដុល្លារអាមេរិក ទាំងបាច់ៗ រាប់សិបលានដុល្លារនៅលើបណ្ដាញសង្គម ក៏មានអតិថិជនបានចូលលេងតុងទីនជាមួយនាង ។ បន្ទាប់ពីធ្វើមេតុងទីនដ៏ល្បីល្បាញតាមអនឡាញ មិនទាន់ បានប៉ុន្មានផង ស្រាប់ តែអំឡុងចុងខែវិច្ឆិកាឆ្នាំ២០២២ នេះ កញ្ញា អឿន ម៉ូលីកា បានប្រកាសក្ស័យធន។

បច្ចុប្បន្ន មេតុងទីន កញ្ញា អឿន ម៉ូលីកា កំពុងស្ថិតក្នុងការសួរចម្លើយរបស់កម្លាំងកងរាជអាវុធហត្ថនៅឡើយ៕ ដោយ ៖ ប៊ុនធី ,ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner