មនុស្សពីរនាក់ស្លាប់ និង ៥១នាក់បាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដី ក្នុងប្រទេសម៉ាឡេស៊ី

គូឡាឡាំពួរ៖ នាយកដ្ឋានពន្លត់អគ្គីភ័យរបស់ប្រទេសម៉ាឡេស៊ី បាននិយាយថា មនុស្សពីរនាក់បានស្លាប់ និង៥១ នាក់ទៀត កំពុងបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដីបានវាយប្រហារ កន្លែង បោះជំរុំ ក្បែរតំបន់ខ្ពស់ Genting Highlands ក្នុងរដ្ឋ Selangor កាលពីព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ ខណៈដែលកិច្ចខិតខំប្រឹងប្រែងស្វែងរក កំពុងបន្ត។

យោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យជាតិ មនុស្សសរុបចំនួន ៧៩ នាក់ត្រូវបានគេដឹងថា រងគ្រោះ នៅក្នុងការរអិលបាក់ដី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយកដ្ឋានបានបន្ថែមថា គិតត្រឹមម៉ោង ៧ ព្រឹក មនុស្សបីនាក់ក៏បានរងរបួស ហើយ មនុស្ស ២៣ នាក់ត្រូវបានគេរកឃើញថា មានសុវត្ថិភាព ដោយបានបន្ថែមថា កុមារម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់។

ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះ Selangor លោក Norazam Khamis បាននិយាយថា ក្រុមអ្នកពន្លត់ អគ្គិភ័យបានចាប់ផ្តើមមកដល់កន្លែងកើតហេតុនៅម៉ោងប្រហែល ៣ ទៀបភ្លឺ បន្ទាប់ពីបានទទួលការហៅទូរស័ព្ទពីនៅម៉ោង ២៖៤២ អធ្យាត៕
ប្រភពពី CNA, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner