កូសូវ៉ូដាក់ពាក្យចូលជាសមាជិកសហភាពអឺរ៉ុបជាផ្លូវការ

ព្រុចសែល៖ ប្រមុខរដ្ឋាភិបាលកូសូវ៉ូ លោក Albin Kurti ក្នុងថ្ងៃសុក្រសប្តាហ៍នេះ បានបង្ហាញពាក្យសុំរបស់កូសូវ៉ូសម្រាប់សមាជិកភាពសហភាពអឺរ៉ុបនៅទីក្រុងប្រាក ក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីឆេកសម្រាប់កិច្ចការអឺរ៉ុប លោក Mikulas Bek។

កូសូវ៉ូបានប្រកាសឯករាជ្យជាឯកតោភាគីពីប្រទេសស៊ែប៊ីក្នុងឆ្នាំ ២០០៨។ ទន្ទឹមគ្នា ស៊ែប៊ីបានច្រានចោល ហើយចាត់ទុកកូសូវ៉ូជាខេត្តរបស់ខ្លួន។ បន្ថែមលើនេះ ស៊ែប៊ីក៏បានជំរុញប្រទេសសមាជិកសហភាពអឺរ៉ុបដែលមិនទទួលស្គាល់ឯករាជ្យភាពរបស់កូសូវ៉ូ រារាំងកូសូវ៉ូពីការដាក់ពាក្យស្នើសុំនេះ។ នេះបើតាមការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីការបរទេសស៊ែប៊ី លោក Ivica Dacic ក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ។

ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic ក៏បានអះអាងផងដែរថា ពាក្យស្នើសុំរបស់កូសូវ៉ូបានរំលោភលើកិច្ចព្រមព្រៀងទីក្រុងវ៉ាស៊ីនតោន ៕ ប្រភព៖ CGTN ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner