លោក ណាត សុខណាន បេក្ខជនក្នុងកម្មវិធីបុគ្គលល្អឯក៖ ថ្ងៃស្អែក គឺជាការចាប់ផ្តើមមេរៀនថ្មីនៃមុខជំនាញរបស់ខ្ញុំ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ជាបេក្ខភាពមួយរូបក្នុងកម្មវិធី «បុគ្គលល្អឯក» របស់ ក្រុមហ៊ុនស្រាបៀរ ABC លោក ណាត សុខណាន ដែលបញ្ចប់ ជំនាញវិទ្យាសាស្រ្តកសិកម្មនិងក្សេត្រសាស្រ្តពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានចាប់ជំនាញជាអ្នកច្នៃម៉ូត និងក្លាយជា Fashion Designer មួយរូបដែលមានប្រជាប្រិយភាព និង ទទួលស្គាល់ពីសំណាក់មហាជនទាំងក្នុង និងក្រៅប្រទេស។

លោក សុខណាន មានទស្សនៈយល់ថា៖ «ជាព្រហ្មលិខិតដែល ធ្វើឱ្យគាត់ចាប់អារម្មណ៍ខ្លាំងលើការច្នៃម៉ូត ជាពិសេសនៅពេល ដែលខ្ញុំចាប់ផ្តើមធ្វើ គឺខ្ញុំកាន់តែមានចិត្តស្រឡាញ់ខ្លាំងទៅលើ វិស័យ មួយនេះ»។

លោកគាត់បានចាត់ទុកការច្នៃម៉ូតប្រៀបបានទៅនឹងសិល្បៈមួយ ដែលត្រូវភ្ជាប់មកជាមួយនឹងទេពកោសល្យ និងភាព អំណត់ហើយដើម្បីក្លាយជាអ្នកច្នៃម៉ូតដ៏ពូកែមួយរូបបាន លោក សុខណាន តែងតែប្រកាន់ខ្ជាប់នូវការគោរព ស្រឡាញ់ និង ឱ្យតម្លៃទៅលើការងារមួយនេះ ជាពិសេសនោះ គឺលោកចេះ ដាក់ខ្លួន រៀនទទួលស្គាល់ការពិត បើកចិត្តទទួលយក មតិ ស្ថាបនា ដើម្បីវិវឌ្ឍន៍ខ្លួនទៅជា Fashion Designer មួយរូបដែលល្អឥតខ្ចោះដូចពេលបច្ចុប្បន្ននេះ។

លោក ណាត សុខណា ជាអ្នកច្នៃម៉ូតមានភាពទន់ភ្លន់ក៏ពិតមែន តែចំពោះជីវិតផ្ទាល់ខ្លួនរបស់លោកវិញ ហាក់ផ្ទុយទាំងស្រុងពី អាជីព របស់គាត់ ព្រោះគាត់ជាមនុស្សម្នាក់ដែលចូល ចិត្តការ ហាត់ប្រាណជាខ្លាំង។ លោកបន្តថា៖ «ការហាត់ប្រាណអាច ជួយគាត់បានទាំងផ្លូវកាយ និងផ្លូវចិត្ត ជាពិសេសចំពោះអ្នក Design គឺត្រូវប្រើខួរក្បាលច្រើន ហេតុនេះហើយការហាត់ ប្រាណ គឺជួយបំបាត់អារម្មណ៍ស្រ្តេសដែលទទួលបានពី ការងារ របស់ខ្ញុំ”។

ចំពោះជំនាញច្នៃម៉ូត លោក ណាត សុខណាន បានបង្កើត អត្តសញ្ញាណ(ប្រេន) ផ្ទាល់ខ្លួនមួយ ដែលមានឈ្មោះថា Soknan Atelier ដែលហាងមួយនេះ មានផលិតនូវសម្លៀក បំពាក់ប្រណីតសម្រាប់នារីចូលរួមក្នុងកម្មវិធីសមោលសរនិងរ៉ូបអាពាហ៍ពិពាហ៍។

អ្វីដែលកាន់តែធ្វើឱ្យសម្លៀកបំពាក់ដែលគាត់ច្នៃនោះមានភាពលេចធ្លោនិងប្លែកពីគេ គឺមើលទៅសាមញ្ញតែស្រស់ស្អាត បែប ថ្លៃថ្នូរហើយមើលយ៉ាងណាក៏មិនចេះជិនណាយ។
ក្រៅពីនេះម៉ូតសម្លៀកបំពាក់ដែលលោកច្នៃ ក៏បានចូលរួមជា កិត្តិយសក្នុងកម្មវិធីរដើរម៉ូតនៅក្រៅប្រទេសជាច្រើនរួមមាន៖ «KL Fashion Week» និង«Malaysia Fashion Week» ថែមទៀតផង។

ក្នុងនាមជាបុគ្គលល្អឯកក្នុងវដូវកាលថ្មី និងជាអ្នកជោគជ័យ ដែលរកឃើញក្ដីស្រមៃផ្ទាល់ខ្លួន លោក ណាត សុខណាន ផ្ដល់មតិសម្រាប់យុវជនថា៖ «សូមព្យាយាម អត់ធ្មត់ ខំប្រឹងតស៊ូ ជម្នះរាល់ពាក្យប្រមាថ ស្វែងរកភាពពិតប្រាកដរបស់ខ្លួន កុំ ជំនោរតាមបរិស្ថានជុំវិញខ្លួន និង social media មើលនិង ស្តាប់ឱ្យបានច្រើន ជាងការនិយាយអួតអាង។ ត្រូវប្រើពេល ទំនេរ សិក្សានូវបច្ចេកទេសថ្មី ខ្លីៗ ពីកន្លែងដែលអាច បណ្តុះបណ្តាលយើងបាន។ សម្រាប់ខ្ញុំពាក្យថា ថ្ងៃស្អែក គឺជាការចាប់ផ្តើម នូវមេរៀនថ្មីរបស់មុខជំនាញរបស់ខ្ញុំ”។

សូមបញ្ជាក់ថា លោក ណាត សុខណាន មានទីកន្លែងកំណើត នៅភូមិ ចុងសំណាយ ឃុំជ្រៃ ស្រុកស្រុកមោងឫស្សី ខេត្តបាត់ ដំបង។ ក្រោយពីបញ្ចប់មធ្យមសិក្សាទុតិយភូមិ លោកបានបន្ត ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដោយចាប់យក ជំនាញវិទ្យាសាស្រ្តកសិកម្មនិងក្សេត្រសាស្រ្ត។

លោកជាបេក្ខជនមួយរូបមានឈ្មោះក្នុងបញ្ជីកម្មវិធី «បុគ្គលល្អឯក» ដែលនេះជាកម្មវិធីមួយបង្កើតឡើង ដើម្បី កោត សរសើរចំពោះបុគ្គលដែលក្លាហាន ខ្លាំង មានភាពជឿជាក់ និងមានសមត្ថភាពឈោងចាប់ក្តីសុបិនរបស់ខ្លួនដោយជោគជ័យ។កម្មវិធីនេះក៏ជាការបំផុសគំនិតយុវជនជំនាន់ថ្មីដើម្បីឱ្យពួកគាត់ ទទួលបានបទពិសោធថ្មី ចំណេះដឹង និងភាពប៉ិនប្រសប់ឱ្យ ក្លាយ ជាបុគ្គលល្អឯកនាពេលខាងមុខ៕
ដោយ៖ហួន ស៊ីឡូន

ads banner