ធ្វីតធ័រ ត្រូវបានថ្កោលទោសដោយ អ.ស.ប បន្ទាប់ពីបិទគណនី អ្នកសារព័ត៏មាន

អ.ស.ប៖អង្គការសហប្រជាជាតិ(អ.ស.ប)រួមជាមួយ សហភាព អឺរ៉ុប កាលពីថ្ងៃសុក្រ ទី១១ ខែធ្នូកន្លងទៅនេះ បានធ្វើការថ្កោល ទៅលើការសម្រេចចិត្តរបស់នាយកក្រុមហ៊ុនថ្មីលោក អេឡុន ម៉ាស់(Ellon Musk) ក្រោយការបញ្ឈប់គណនីរបស់អ្នក សារព័ត៌មាន សំខាន់ៗមួយចំនួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ធ្វីតធ័រ(Twitter)។

នៅក្នុងចំណោមអ្នកដែលត្រូវបានគេបិទគណនីនេះ រួមមាន អ្នកយក ព័ត៌មាន មកពីរបស់គេហទំព័រWashington post CNN និង New York times ផងដែរ។

អ្នកនាំពាក្យម្នាក់ប្រចាំក្រុមហ៊ុន បានចេញមុខបកស្រាយ អំពី ការបញ្ឈប់នេះកើតឡើងដោយសារការចែករំលែកទីតាំងឯកជនពីសំណាក់គេហទំព័រព័ត៌មាន។ អង្គការសហប្រជាជាតិបានបញ្ចេញមតិទៅលើបញ្ហានេះ នៅ ក្នុងសារមួយដោយនិយាយថា សេរីភាពប្រព័ន្ធផ្សព្វផ្សាយ មិនមែនជារបស់លេងនោះទេ ខណៈដែលសហភាពអឺរ៉ុប កំពុង ធ្វើការគំរាមទៅលើ Twitter ។

លោកស្រី Melissa Fleming អគ្គលេខាធិការអង្គការសហ ប្រជាជាតិទទួលបន្ទុកទំនាក់ទំនងពិភពលោកបាននិយាយថា បញ្ហានេះធ្វើអោយមានការរំខានយ៉ាងខ្លាំងដោយសាររបាយការណ៍ព័ត៌មានជាច្រើនត្រូវបានព្យួរចោល។

លោកស្រីបានលើកឡើងថា “សារព័ត៌មានគឺជាគ្រឹះដ៏សំខាន់ នៅក្នុងសង្គមប្រជាធិបតេយ្យ និងជាឧបករណ៏ប្រឆាំងរាល់ ព័ត៌មាន មិនពិតដែលអាចបង្កជាគ្រោះថ្នាក់”។ ចំណែកស្នងការ សហភាពអឺរ៉ុបលោកស្រី Vera Jourova បានគំរាមTwitter ជាមួយនិងការដាក់ទណ្ឌកម្មក្រោមច្បាប់សេវាកម្មឌីជីថលអឺរ៉ុប ដោយលើកឡើងថា “Ellon Musk កំពុងឆ្លងកាត់ច្បាប់បន្ទាត់ ក្រហមនិងត្រូវដាក់ទណ្ឌកម្មឆាប់ៗនេះ”។

ក្រៅពីនេះ Twitter ក៏បានបិទគណនីអ្នកប្រើប្រាស់ដែល បានចែករំលែក Link ពីកម្មវិធីប្រព័ន្ធផ្សព្វផ្សាយMastodon ដែលធ្លាប់តែជាការចែករំលែកមួយនៅក្នុងបណ្តាញសារព័ត៌មានTwitter ផងដែរ។

ក្រោយពីមានការប្រតិកម្មទៅលើការដកហូតគណនីនេះលោក Ellon Musk បានចេញមុខរៀបរាប់រាល់មូលហេតុជុំវិញ ការបញ្ឈប់នេះ ក្រោយសារបង្ហោះរបស់បុរសម្នាក់ដែលមានការ ខឹងសម្បារទៅលើការចែករំលែកទីតាំងយន្តហោះឯកជនរបស់កូនលោកដែលបង្កឱ្យមានឧប្បត្តិហេតុសន្តិសុខ។

លើសពីនេះទៅទៀត លោក ម៉ាស់ ក៏បានបិទគណនីដែល ក្លែងខ្លួនបន្លំជាគាត់ផងដែរ ព្រមទាំងលើកឡើងថា គ្រប់គ្នា អាចនិយាយបានដោយសេរីដរាបណាវាមិនធ្វើឱ្យលោកខកចិត្ត៕
ដោយ៖ ឡេង អារីតា

ads banner