រដ្ឋមន្ត្រី្កក្រសួងប្រៃសណីយ៍ដឹកនាំកិច្ចប្រជុំជាមួយក្រសួង-ស្ថាប័ន ដើម្បីជំរុញការអនុវត្តការងារបរិវត្តកម្មរដ្ឋាភិបាល ឌីជីថល

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២២ នាទីស្តីការ ក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំចំនួនប្រាំផ្សេងៗគ្នា ជាមួយក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល ដើម្បីជំរុញការអនុវត្ត ការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនៅតាមគ្រប់ក្រសួង-ស្ថាប័ន និងផែនការសកម្មភាពសម្រាប់ការងារបរិវត្តកម្ម ឌីជីថលក្នុងឆ្នាំ២០២៣-២០៣៥ ដោយមានការអញ្ជើញ ចូលរួមពី អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការ រដ្ឋាភិបាលឌីជីថល។

បើតាមក្រសួងប្រៃសណីយ៍បានឱ្យដឹងថា៖កិច្ចប្រជុំនេះ រៀបចំ ឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើការបង្កើតអង្គភាពបរិវត្តកម្មឌីជីថល តម្រូវការឧបករណ៍និងកម្មវិធីឌីជីថល ការរៀប ចំ បណ្តាញតភ្ជាប់ឌីជីថល តម្រូវការមជ្ឈមណ្ឌលទិន្នន័យ ការ បណ្តុះបណ្តាលសម្រាប់រដ្ឋាភិបាលឌីជីថល និង ការរៀបចំផែន ការសកម្មភាពរបស់បណ្តាក្រសួង ស្ថាប័ន សម្រាប់ការងារ បរិវត្តកម្មឌីជីថលក្នុងឆ្នាំ២០២៣-២០៣៥៕ ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner