ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១០រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ចូរប្រយ័ត្នប្រយែងគ្រប់ទិដ្ឋភាពការងារ និងទំនាក់ទំនងក្នុងការិយាល័យ។ សម្រាប់អាជីវករ ចូររក្សាភាពទន់ភ្លន់ជានិច្ច ដែលនោះជាវិធីសាស្រ្តទទួលបានផលចំណេញ និងមានអ្នកគាំទ្រ។  គួរស្ងប់ស្ងៀម​ ហើយចាំសង្កេតបញ្ហា ព្រមទាំងដោះស្រាយតាមលទ្ធភាព។ ក្នុងជីវិតផ្ទាល់ខ្លួន ស្ថានភាពមានភាពតានតឹង ប៉ុន្តែមិនសំខាន់ទេ លោកអ្នកអាចមានលទ្ធភាព ពេញលេញដោះស្រាយបញ្ហាបាន។ ដោយឡែក សូមលោក អ្នករក្សាពាក្យសំដី ប្រសិនបើអាចជាអាចជៀសបានមិនគួរនិយាយស្តីច្រើនទេ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងអាជីវកម្មមានសកម្មភាពមមាញឹក និងទទួលបានផលជាទីគាប់ចិត្ត។ ពេលវេលាសំណាងរបស់អ្នកមានពេញមួយថ្ងៃ ប៉ុន្តែវាទាក់ទងនឹងទង្វើនៃការឆ្លើយតបរបស់អ្នកផងដែរ។ សូមកុំចាប់យកការងារច្រើន ក្នុងពេលតែមួយ នោះមិនបានលទ្ធផលទេ គួរជ្រើសរើសមួយដែលអ្នកពេញចិត្តជាងគេ។ ក្រៅពី នេះសូមមានចិត្តសណ្តោសប្រណី កុំប្រកាន់ច្រើន ពីព្រោះស្ថានភាពដែលអ្នកឃើញតាន តឹងដូចអ្វីដែល អ្នកយល់ឃើញនោះទេ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទំនុកចិត្តលើខ្លួនណាស់​ ហើយនេះជាហេតុផល ដែលជួយអ្នកឲ្យសម្រេចបានផ្លែផ្កាក្នុងមុខរបរ និងការងារ។ អ្នកអាចមានលទ្ធភាព ដើម្បីដោះស្រាយស្ថានភាពច្របូកច្របល់បាន។ ប្រសិនបើអ្នកទទួលបានឳកាស ដើម្បីកែប្រែកំហុសពីអតីត ចូរធ្វើវាភ្លាម ពីព្រោះឳកាសបែបនោះមិនងាយមាននោះទេ។ 

 ក្រៅពីនេះ ថ្ងៃនេះជាពេលដែលមានអំណោយផលល្អប្រសើរដល់ការផ្លាស់ប្តូរការងារ ឬផ្លាស់ប្តូររបត់នៃការអនុវត្ត ដូច្នេះសូមទាញយកឳកាសថ្ងៃនេះ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានសំណាងដែលមិននឹកស្មានដល់ ពិសេសលើតំណែងការងារក្នុងរង្វង់ការងាររដ្ឋ។ ​ ចំណែកមុខរបរ ការងារតូចធំ នឹងទទួលបាលជោគជ័យ និងផលលាភជាទីគាប់ចិត្ត។ កាលទេសខ្លះ ដែលអ្នកទទួលអារម្មណ៍ពិបាកក្នុងការដោះស្រាយលើមុខរបរការងារ ចូរកុំភ្លេចសុំជំនួយពីមិត្តរួមការងារ ពីព្រោះថ្ងៃនេះលោកអ្នកអាចស្នើអ្វីក៏បានឥតមានជំទាស់ ឬផលរំខានឡើយ។ ក្រៅពីនេះ សូមជៀសវាងរឿងរ៉ាវរបស់អ្នកដទៃ ប្រយ័ត្នគុណក្លាយជាទោស។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកមានថាមពលខ្ពស់ដើម្បីធ្វើកិច្ចការផ្សេងៗដោយទំនុកចិត្ត និងបញ្ឈប់បញ្ហាគ្រប់យ៉ាង។​ ចូរព្យាយាមធ្វើការឲ្យអស់ពីសមត្ថភាព ពិសេសគួរបង្កើតក្រុមការងារ។  ចំពោះលុយកាក់នៅក្នុងពេលនេះមានស្ថេរភាពល្អប្រសើរ ការចំណាយលុយកាក់នឹងមិនប្រទះផលរំខានណាមួយនោះទេ ដូច្នេះអ្នកអាចធ្វើការ បណ្តាក់ទុនដើម្បីទាញយកផលចំណេញបាន។ អ្វីដែលសំខាន់បំផុតនៅក្នុងពេលនេះគឺ ការប្រមូលយកពត៌មាន និងមានភាពជឿជាក់ទៅលើចំណេញជំនាញរបស់ខ្លួនឯង។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកថ្ងែនេះស្រុតចុះ។ អ្នកត្រូវប្រយ័ត្នប្រយែងក្នុងគ្រប់ទិដ្ឋភាពការងារ និងទំនាក់ទំនងក្នុងការិយាល័យ ព្រោះអ្នកអាចមានហានិភ័យខ្ពស់ក្នុងការបង្កើតកំហុស។ ​ប្រសិនបើអាច អ្នកគួរចែករំលែកការទទួលខុសត្រូវខ្លះទៅមិត្តរួមការងាររបស់អ្នក។ កុំទាន់ចាប់យកការងារសំខាន់ ឬមុខរបរថ្មី ព្រោះលោកអ្នកអាចចំណាយពេល និងដើមទុនឥតប្រយោជន៍។ ប្រសិនបើអ្នកនឹងត្រូវចាកចេញសូមព្យាយាមយល់ដឹងពីស្ថានភាព ការប្រថុយ ប្រថាននឹងពិបាកអោយអ្នកស្តារស្ថានភាពដែលមិនប្រក្រតីឡើងវិញណាស់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះប្រសិនបើអ្នកប្តេជ្ញាចិត្តធ្វើអ្វីមួយ ចូរកុំស្ទាក់ស្ទើរ ព្រោះលោកអ្នកនឹងទទួលជោគជ័យយ៉ាងប្រសើរ។ អ្នកអាចទទួលបានអារម្មណ៍ខកចិត្តចំពោះគោលដៅ និងកិច្ចការដែលបានធ្វើ ប៉ុន្តែកុំបាក់ទឹកចិត្ត ព្រោះនេះជាស្ថានភាពបណ្តោះអាសន្ន។ អ្នកអាចកែប្រែស្ថានភាពពីអាក្រក់ទៅជាល្អបានដោយអាកប្បកិរិយាទន់ភ្លន់ជាមួយមនុស្សថ្នាក់លើ។ លើសពីនេះ ប្រហែលជាអ្នកគួរយកចិត្តទុកដាក់ក្នុងការបង្កើតកិច្ច ទំនាក់ទំនងជាពិសេសជាមួយថា្នក់លើ និងជៀសវាងការឆ្លើយតបលឿន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកមានឳកាសច្រើនដើម្បីទទួលផលល្អពីការងារ និងមុខជំនួញ។ សូមអ្នកជៀសវាងការជជែកវែកញែក ឬសូម្បីទទួលការណែនាំពីមនុស្សនៅជុំវិញខ្លួន។ ប្រសិនបើអ្នកខ្លាចការលួចបន្លំ ឬនិយាយពាក្យបញ្ចើចបញ្ចើរ ចូររៀនបែងចែកការពិត និងមិនពិត​។ ក្នុងពេលនេះ ប្រសិនបើអ្នកមានបំណងចង់ផ្លាស់ប្តូរការងារ ឬទីកន្លែង ការងារគឺអាចធ្វើទៅបាន។ ទាំងការផ្លាស់ប្តូរ និងការរក្សាស្ថានភាពដដែលគឺនឹងទទួលបាន ផលល្អប្រសើរដូចគ្នា។ លើសពីនេះ កុំចូលពាក់ព័ន្ធនឹងការដោះស្រាយជម្លោះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែរ។ អ្នកនឹងទទួលបានដំណឹងល្អ ចូរត្រៀមទទួលទទួលយកវាចុះ។ ថ្ងៃនេះបើអ្នកគិតចង់ធ្វើអ្វីហើយ ចូរកុំឈប់កណ្តាលផ្លូវ ដើរទៅមុខ ទោះបីជួបផលរំខានអ្វីក៏ដោយ។  សម្រាប់អ្នករកស៊ីជួញដូរ ចូរប្រយ័ត្នពាក្យសំដីបន្តិច។ រក្សាខ្លួន និងគំនិតប្រាជ្ញា កុំចំណាយលើការងារឥតប្រយោជន៍។ ក្នុងពេលនេះ អ្នកអាចធ្វើការចរចា ឬដោះស្រាយបញ្ហាចាស់ថ្មីបានយ៉ាងប្រសើរ។ លើសពីនេះ រាល់កិច្ចសហការគឺអាចមាន ទំនុកចិត្តខ្ពស់ ហេតុនេះមិនមានអ្វីដែលត្រូវព្រួយបារម្ភនោះទេនៅថ្ងៃនេះ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរការងារ និងជីវិតផ្ទាល់ខ្លួនរបស់អ្នកនឹងមានភាពរីកចម្រើន និងប្រកបសុខដោយសុវត្ថិភាព។ លោកអ្នកនឹងទទួលបានអារម្មណ៍សុខដុមរមនា យ៉ាងពេញលេញ។ ប្រសិនបើអ្នកខ្វះទំនុកចិត្តសម្រាប់អនាគត ចូរគ្រប់គ្រងឳកាសពង្រឹងជំហរជាមុន។​ ក្នុងថ្ងៃនេះសូមព្យាយាមបង្កើនកិច្ចទំនាក់ទំនងអោយបានរឹងមាំ ជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសថ្នាក់លើ។ ហើយត្រូវព្យយាមយ៉ាងណាកុំបង្កើតកំហុស។ ប្រសិនបើអាច ប្រហែលជាការផ្អាកដំណើរវែងឆ្ងាយនឹងធ្វើអោយអ្នកមានក្តីសុខសប្បាយ ច្រើនជាង។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាសីរបស់អ្នកផ្សារភ្ជាប់ទៅនឹងព្រឹត្តិការណ៍ជោគជ័យដែលគួរឲ្យចាប់អារម្មណ៍។ អ្នកនឹងទទួលអារម្មណ៍រីករាយ ចំពោះការផ្លាស់ប្តូរល្អៗ ដែលចូលក្នុងជីវិតអ្នកក្នុងពេលនេះ។ ចូរដើរឆ្ពោះទៅរកគោលដៅ ពីព្រោះការងារនោះជាការងារដែលអាចទទួលផលយ៉ាងច្រើន។ ទោះយ៉ាងណាកុំទុកចិត្តនឹងអារម្មណ៍ខ្លួនជ្រុលហួសពេក ការពិភាក្សាផ្តោះប្តូរគំនិតយោបល់ជាគន្លឹះនៃជោគជ័យ។ លើសពីនេះ សូមមានភាពរហ័សរហួន ហើយក៏ត្រូវអធ្យាស្រ័យអោយបានច្រើនបំផុតទើប កាន់តែប្រសើរ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងារ និងរបររកស៊ីហាក់មិនសមប្រកបដូចការប៉ងនោះទេ ប៉ុន្តែសូមអ្នកកុំបាក់ទឹកចិត្ត ប្រសិនបើអ្វីដែលកំពុងរំពឹងទុកមិនឆ្លើយតបតាមបំណងប្រាថ្នា។ លោកអ្នកគួរគិតគូររកច្រកថ្មី សំលឹងមើលបញ្ហា និងដោះស្រាយដោយភាពឆ្លាតវៃ។ អ្នកអាចទទួលគំនិតយោបល់នានាបាន តែត្រូវគិតគូរឲ្យបានវែងឆ្ងាយ។ ក្នុងរយៈពេលនេះគួរកុំធ្វើ ដំណើរផ្លូវឆ្ងាយ​ ហើយប្រសិនបើចាំបាច់មិនអាចដោះស្រាយបាន សូមពិនិត្យអោយបានល្អិត ល្អន់ពីគោលដៅ ហើយក៏មិនគួរពាក់ព័ន្ធច្រើននឹងមនុស្សទើបស្គាល់ដែរ។

ចំណាំៈឆ្នាំទាំង៥ ខាល ថោះ រោង វក ច រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះបញ្ហាចំពោះមុខត្រូវបាន ដោះស្រាយ។ លាភសំណាង លុយកាក់ និងតួនាទីការងារកើតឡើងស្របគ្នាតែម្តង។    

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner