ការស្ទង់មតិបង្ហាញថា ៨១% នៃប្រជាជននៅអាស៊ីបូព៌ា និងអាគ្នេយ៍ គ្រោងធ្វើដំណើរទៅក្រៅប្រទេស
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស៖ ការស្ទង់មតិមួយដោយក្រុមហ៊ុន Klook ដែលជាក្រុមហ៊ុនទេសចរណ៍អនឡាញ បានរកឃើញថា ៨១ភាគរយ នៃប្រជាជនអាស៊ីបូព៌ា និងអាគ្នេយ៍ គ្រោងនឹងធ្វើដំណើរទៅក្រៅប្រទេស នៅឆ្នាំក្រោយ ទោះបីជាមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ចក៏ដោយ។
ការស្ទង់មតិនេះបានស្ទង់មតិមនុស្សចំនួន ៩០២នាក់នៅក្នុងទីផ្សារចំនួន ៩ ប៉ុន្តែ ៤នាក់ក្នុងចំណោម ៥នាក់មានការព្រួយបារម្ភអំពីការធ្វើដំណើរអន្តរជាតិនៅឆ្នាំ២០២៣ ភាគច្រើនដោយសារតែលក្ខខណ្ឌសេដ្ឋកិច្ចមិនច្បាស់លាស់ ។
កង្វល់ចម្បងរបស់ពួកគេគឺតម្លៃនៃការធ្វើដំណើរ (៦៣%) ការឆ្លង Covid-19 ឬជំងឺផ្សេងទៀតនៅពេលធ្វើដំណើរ (៣៩%) ឧបសគ្គភាសា (៣៥%) និងឯកសារធ្វើដំណើរ (៣៣%)។
ប្រទេសអាស៊ីភាគច្រើនបានបើកព្រំដែនឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេសវិញហើយ៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត



លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ