លោក ហ្សេលេនស្គី អំពាវនាវសុំជំនួយបន្ថែម ដើម្បីពង្រឹងការការពារដែនអាកាសរបស់ប្រទេសអ៊ុយក្រែន

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើឱ្យសហគមន៍អន្តរជាតិផ្តល់ជំនួយបន្ថែមទៀតដល់អ៊ុយក្រែន ដើម្បីពង្រឹងការការពារដែនអាកាសប្រទេសរបស់ខ្លួន។

លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសារតាមវីដេអូ ក្នុងថ្ងៃអាទិត្យម្សិលមិញនេះថា ការផ្តល់ប្រព័ន្ធការពារដែនអាកាសទំនើបបន្ថែមទៀត នឹងជួយការពារផ្ទៃមេឃរបស់អ៊ុយក្រែនយ៉ាងពេញលេញ ដែលនឹងក្លាយជាជំហានដ៏មានឥទ្ធិពលបំផុតមួយ ដើម្បីធ្វើឱ្យការឈ្លានពានរបស់រុស្ស៊ីកាន់តែខិតជិតដល់ទីបញ្ចប់។

លោក ហ្សេលេនស្គី ក៏បាននិយាយដែរថា អ៊ុយក្រែនកំពុងរៀបចំកិច្ចប្រជុំកំពូលពិសេសមួយសម្រាប់សន្តិភាពក្នុងរដូវរងានេះ ហើយបានអំពាវនាវឱ្យប្រទេសដៃគូរបស់ខ្លួនចូលរួមដើម្បីបញ្ចប់ការឈ្លានពាន។

គួរបញ្ជាក់ផងដែរថា ការវាយប្រហារដោយមីស៊ីលដ៏ធំរបស់រុស្ស៊ីលើរដ្ឋធានីកៀវ របស់អ៊ុយក្រែន និងផ្នែកខាងកើត និងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ បានសម្លាប់មនុស្ស ៤នាក់។ ការវាយប្រហាររបស់រុស្សីក៏បានប៉ះពាល់ដល់កន្លែងផលិតថាមពលរបស់អ៊ុយក្រែនផងដែរដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីក្នុងតំបន់យ៉ាងទូលំទូលាយ។ នៅទីក្រុងកៀវ ការផ្គត់ផ្គង់អគ្គិសនី ទឹក និងប្រព័ន្ធកម្តៅត្រូវបានស្ដារឡើងវិញនៅថ្ងៃអាទិត្យម្សិលមិញ ប៉ុន្តែនៅតំបន់ជុំវិញរដ្ឋធានីនេះ ការផ្គត់ផ្គង់ថាមពលបានធ្លាក់ចុះប្រហែល ៥០ភាគរយ៕ ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner