អធិការបតីអាល្លឺម៉ង់ ៖ ប្រទេសលោកខាងលិចគួរតែបន្តកិច្ចចរចាជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បានប្រាប់កាសែត SZ របស់ប្រទេសអាល្លឺម៉ង់ថា បណ្តាប្រទេសលោកខាងលិចមិនគួរដើរចេញពីការចរចាជាមួយរុស្ស៊ីឡើយ ទោះជាមាន “ភាពខុសគ្នា” រវាងភាគីទាំងពីរធំប៉ុណ្ណាក៏ដោយ ព្រោះលោកជឿជាក់ថា ការបោះបង់ការចរចាណាមួយជាមួយរុស្ស៊ីនឹងធ្វើឱ្យកិច្ចការបញ្ចប់ជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែនកាន់តែពិបាក។

លោក សូលស៍ បាននិយាយយ៉ាងដូច្នេះថា អ្វីដែលសំខាន់នោះគឺថា ទោះបីជាមានភាពខុសគ្នាខ្លាំងនៅក្នុងមុខតំណែងរបស់យើងក៏ដោយ ក៏យើងមិនអនុញ្ញាតឱ្យខ្សែ នៃការចរចារជាមួយរុស្ស៊ីត្រូវបានខូចដែរ និងថា ប្រសិនបើយើងមិននិយាយទេ រុស្ស៊ីនឹងទំនងជាមិនចង់បិទបញ្ចប់សង្គ្រាមនោះទេ។

ទោះបីជាយ៉ាងណា អធិការបតីអាល្លឺម៉ង់រូបនេះនៅតែស្តីបន្ទោសរុស្ស៊ីចំពោះជម្លោះដែលកំពុងបន្តជាមួយអ៊ុយក្រែន ហើយថា វាជាប្រទេសរុស្ស៊ីដែលគួរតែសកម្ម ក្នុងការបញ្ឈប់សកម្មភាពយោធា។ ប៉ុន្តែលោក សូលស៍ ក៏តស៊ូមតិស្វែងរកដំណោះស្រាយតាមការចរចាជាជាងការប្រើកម្លាំងយោធា ហើយលោកក៏បានសម្តែងក្តីសង្ឃឹមរបស់គាត់ផងដែរថា នៅពេលដែលសង្រ្គាមនេះបានបញ្ចប់ ហើយអាចបង្កើតសន្តិភាព នោះយើងនឹងអាចរស់នៅជាមួយគ្នាម្តងទៀត៕ ប្រភព៖ RT ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner