មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងរៀនសូត្រអប់រំចិត្តសាស្ត្រ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញ បើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអន់អប់រំចិត្តសាស្រ្ត និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់យោធិនគ្រប់រូប ត្រូវប្តេជ្ញាចិត្តដាច់ខាត ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ នឹងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមច្បាប់លក្ខន្តិកៈ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ នឹងត្រូវបន្តសិក្សារៀនសូត្រអំពីសេចក្តីណែនាំលេខ០០៣ របស់ក្រសួងការពារជាតិ ឲ្យបានជាប់ជាប្រចាំ។

ក្នុងនោះបានប្រគល់ភារកិច្ចសំខាន់ៗ ជូនដល់យោធិនគ្រប់រូប ត្រូវបន្តហ្វឹកហ្វឺនរៀនសូត្រ ការងារអប់រំចិត្តសាស្ត្រ ជូនដល់កងកម្លាំង ឲ្យបានជាប្រចាំនិងយកចិត្តទុកដាក់ភារកិច្ច កាងារកសាងអង្គភាពរឹងមាំ លេីគ្រប់វិស័យ តាមផែនការ ដែលថ្នាក់លើបានប្រគល់ជូន នឹងត្រូវបន្តសកម្មភាពទៅបម្រើ និងជួយដោះស្រាយនៅរាល់ការលំបាកខ្វះខាត ជូនប្រជាជន និងបងប្អូនអតីតយុទ្ធជននៅតាមមូលដ្ឋាននានាក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដោយអនុវត្តតាមទិសស្លោកកងទ័ពជាកូនចៅរបស់ប្រជាជន អ្វីៗដើម្បីប្រជាជន ត្រូវបន្តសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ ៕ ដោយ ប៊ុន រដ្ឋា

ads banner