មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំងបាន នាំយកអំណោយរបស់ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភដល់អតីតយុទ្ធជន ២០គ្រួសារមកពីស្រុក៤ ក្នុងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ២០២២នេះ ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងសហការីក្រុមការងារមនុស្សធម៍និងយោធិននារីរបស់អង្គភាព ដើម្បីពង្រឹងការងារយេនឌ័រ សហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងស្រុកទាំង៤អញ្ជើញនាំយកគ្រឿងសម្ភារហូបចុកដោយក្នុង ១គ្រួសារៗទទួលបានអង្ករចំនួន ៣ការ៉ុងស្មើរនិង ៧៥គីឡូក្រាម ស័ង្កសី ៣០សន្លឹក មី ២កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ .ត្រីខ ១យួរ. មុង១.ជែលលាងដៃ ២ដប រួមនិងថវិកាមួយចំនួន ។

អំណោយដែលបាននាំយកមកចែកជូននៅពេលនេះជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នីហ៊ុន ម៉ាណែត ឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជនដែលកំពង់ជួបការខ្វះខាតមកពីក្រុងកំពង់ឆ្នាំង ស្រុកកំពង់លែង ស្រុករលាប្អៀនិងស្រុកបរិបូរណ៍ ។

នៅបញ្ចប់ពិធីតំណាងអតីតយុទ្ធទាំង ២០គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ លោក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ព្រមទាំងក្រុមការងារផងដែរ ៕ សុខ គឹមសៀន

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner