អូស្ត្រាលីនឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលធម្មជាតិពិភពលោក នៅឆ្នាំ២០២៤

កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលី បានបញ្ជាក់ថា ប្រទេសខ្លួននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលធម្មជាតិពិភពលោកនៅឆ្នាំ ២០២៤ខាងមុខនេះ។

រដ្ឋមន្ត្រីក្រសួងបរិស្ថានអូស្រ្តាលី លោកស្រី Tanya Plibersek កាលពីថ្ងៃអាទិត្យបានប្រកាសនៅក្នុងសន្និសិទជីវៈចម្រុះរបស់អង្គការសហប្រជាជាតិ (UN) ថា ប្រទេសអូស្ត្រាលីនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលធម្មជាតិ ដើម្បីជួយទាក់ទាញការវិនិយោគឯកជនក្នុងការការពារជីវចម្រុះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Plibersek បានពិពណ៌នាការការពារ និងជួសជុលធម្មជាតិថាជាការងារដ៏ធំដែលរដ្ឋាភិបាលមិនអាចធ្វើតែម្នាក់ឯងបានទេ។ ជាមួយគ្នានេះ លោកស្រីបានប៉ាន់ប្រមាណថា អូស្ត្រាលីនឹងត្រូវចំណាយថវិកាច្រើនជាង ១ពាន់លានដុល្លារអូស្ត្រាលី ឬប្រមាណ ៦៧១លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ ដើម្បីការពារ និងស្ដារជីវចម្រុះ។

រដ្ឋមន្ត្រីក្រសួងបរិស្ថានអូស្រ្តាលីរូបនេះ បានបន្ថែមទៀតថា នោះហើយជាមូលហេតុដែលកិច្ចប្រជុំកំពូលខាងលើ នឹងផ្តោតលើវិធីលើកទឹកចិត្តហិរញ្ញវត្ថុឯកជន សម្រាប់គម្រោងជួសជុលធម្មជាតិនៅលើផែនដី ដូចជាការស្ដារឡើងវិញនូវព្រៃកោងកាង ការការពារផ្លូវទឹក និងការបង្កើតជម្រកឡើងវិញសម្រាប់ប្រភេទសត្វដែលរងការគំរាមកំហែង៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner