អ៊ីរ៉ង់គ្រោងនឹងបាញ់បង្ហោះផ្កាយរណបទូរគមនាគមន៍ផលិតក្នុងស្រុកចំនួន ២គ្រឿងទៅកាន់ទីអវកាសនៅដើមឆ្នាំក្រោយ

តេហេរ៉ង់៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានអ៊ីរ៉ង់ លោក Issa Zarepour ក្នុងថ្ងៃអាទិត្យសប្តាហ៍មុននេះ បានថ្លែងថា ប្រទេសអ៊ីរ៉ង់នឹងបាញ់បង្ហោះផ្កាយរណបផលិតក្នុងស្រុកយ៉ាងហោចណាស់ពីរគ្រឿងទៅកាន់ទីអវកាស នៅត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខ។

លោក Issa Zarepour បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រៅពីផ្កាយរណបទំនាក់ទំនងពីរនេះ ផ្កាយរណប Nahid 1 និង Nahid 2 ផ្សេងទៀតក៏នឹងត្រូវបាញ់បង្ហោះនៅពេលក្រោយផងដែរ។ ផ្កាយរណបទាំងពីរនេះ ត្រូវបានផលិតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអវកាសអ៊ីរ៉ង់ ដោយផ្កាយរណប Nahid 1 បានបង្ហាញខ្លួននៅចុងខែមករា ឆ្នាំ២០១៧។ ផ្កាយរណប Nahid 2 គឺជាប្រភេទដែលបានកែលម្អ និងរចនាឡើងដើម្បីបញ្ជូនទៅក្នុងគន្លងតារាវិថីមានចម្ងាយ ៥០០គីឡូម៉ែត្រពីផែនដី។

ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានអ៊ីរ៉ង់ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់ និងរុស្ស៊ី កាលពីថ្ងៃពុធសប្តាហ៍កន្លងទៅ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការឧស្សាហកម្មអវកាស៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner