ស្ថានីយផូស៊ីលភ្នំវាយចាប (Phnom Veay Chab Fossil Site)

អត្ថបទដោយ៖
ធី ដា

ស្ថានីយផូស៊ីលភ្នំវាយចាប មានទីតាំងស្ថិតនៅជម្រាលនៃជើងភ្នំ តាមដងផ្លូវជាតិលេខ៥៧ ដែលឆ្ពោះ ទៅកាន់ខេត្តប៉ៃលិន ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានចំណុចនិយាមកាលេខ WGS1984 (281020-1427104)។

ទីតាំងនេះគឺទទួលព័ត៌មានពីលោក សៀន សុថាម ដែលគាត់ធ្លាប់បានចុះពិនិត្យ ជាមួយអ្នកជំនាញភូគព្ភសាស្ត្រនានា។ យោងតាមការបញ្ជាក់ពីគាត់ថា អ្នកជំនាញ ដាយណូរស័រ របស់ប្រទេសថៃយល់ថា មានស្លាកស្នាម ដានជើងដាយណូរស័រ។

ចំពោះលក្ខណៈដែលឃើញនោះវាស្ថិតនៅលើស្រទាប់ថ្មភក់ ដែលមានអាយុកាលក្នុងសម័យកាល Jurassic (ជូរ៉ាស៊ីក) ទោះជារូបនៃស្លាកស្នាម ដានជើងនេះពិបាកក្នុងការជឿជាក់ ក្រុមការងារយកជាទីតាំងមួយសម្រាប់ការសិក្សា ជាបន្តទៅទៀត(រូបទី៧៥-៧៦)៕MoE

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner