អគ្គីភ័យឆាបឆេះខុនដូជាន់ទី៤០ ជាប់មាត់ទន្លេចៅប្រាយ៉ា ប្រទេសថៃ

បាងកក៖ ប៉ូលីសបាននិយាយថា យូនីតខុនដូមួយនៅក្នុងអគារខ្ពស់ដ៏ប្រណិតមួយនៅច្រាំងទន្លេចៅប្រាយ៉ា ក្នុងទីក្រុងបាងកកត្រូវបានខូចខាតដោយសារភ្លើងឆេះ កាលពីរសៀលថ្ងៃចន្ទសប្តាហ៍នេះ ។

ប៉ូលិសបានរាយការណ៍ពីការខូចខាតទ្រព្យសម្បត្តិ ប៉ុន្តែមិនមានអ្នករងរបួសទេ ។ ប៉ុស្តិ៍នគរបាលត្រូវបានជូនដំណឹង នៅម៉ោងប្រហែល ១៖៣០ រសៀល អំពីអគ្គីភ័យនៅជាន់ទី ៤០ នៃ Saichol Mansion B ដែលជាអគារខុនដូ ៤២ ជាន់នៅលើផ្លូវ Charoen Nakhon ក្នុងសង្កាត់ Bang Lampu Lang ។

ក្រុមមន្ត្រីបានជម្លៀសប្រជាជនថៃ និងបរទេសជាង ១០០នាក់ចេញពីអគារនេះ ហើយក្រុមពន្លត់អគ្គីភ័យបានពន្លត់ភ្លើងក្នុងរយៈពេលប្រហែល ១៥នាទី ។

ប៉ូលិសបាននិយាយថា អគ្គិភ័យបានបំផ្លាញទំហំ ២០ម៉ែត្រការ៉េ នៅខាងក្នុងបន្ទប់ខុនដូ ។ សម្ភារដែលរងការខូចខាតរួមមានគ្រែធំមួយ និងសម្ភារក្នុងផ្ទះមួយចំនួនទៀត ។

ប៉ូលិសបាននិយាយថា បន្ទប់នោះជួលដោយគ្រួសារជនជាតិឥណ្ឌាដែលមានគ្នា ៥នាក់។ អគ្គីភ័យដែលគេសង្ស័យថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី តែគ្មានអ្នកណានៅក្នុងបន្ទប់ ពេលកើតហេតុទេ។ ក្រុមគ្រួសារនឹងត្រូវសាកសួរនៅពេលក្រោយជាផ្នែកនៃការស៊ើបអង្កេតរកមូលហេតុនៃការឆេះនេះ៕ ប្រភពពី The Nation, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner