ការសិក្សា៖ ប្រទេសចិនអាចមានអ្នកស្លាប់រហូតដល់ ជិតមួយលាន នាក់ ក្រោយការចាកចេញពីយុទ្ធសាស្រ្តគ្មានជំងឺកូវីដ

ប៉េកាំង៖ យោងតាមការសិក្សាថ្មីរបស់ប្រទេសចិនបានប៉ាន់ ប្រមាណ ថា មនុស្សជាងមួយលាននាក់ អាចស្លាប់ដោយសារគ្មានការគ្រោង ទុកពីការចាកចេញពីយុទ្ធសាស្រ្តគ្មានជំងឺកូវីដ (Zero Covid-19)។ ខណៈដែលប្រទេសនេះបាននឹងកំពុងទប់ទល់ជាមួយនឹងរលកនៃការឆ្លងដ៏សាហាវមួយ ដែលរីករាលដាលចេញពីទីក្រុងធំបំផុតរបស់ ខ្លួន ទៅ កាន់គ្រប់តំបន់ជនបទទាំងអស់នៃប្រទេសចិន។

អស់រយៈពេលជាងបីឆ្នាំហើយ ដែលរដ្ឋាភិបាលចិនបានប្រើ ប្រាស់ ការបិទខ្ទប់ទាំងស្រុង យ៉ាងតឹងរឹងបំផុតដោយអនុវត្ត ការដាក់ឱ្យ ដាច់ដោយឡែងពីគេ ការធ្វើតេស្តទ្រង់ទ្រាយធំ និងការស្វែងរកអ្នក ដែលមានទំនាក់ទំនងជាមួយអ្នកកើតកូវីដ ដើម្បីទប់ស្កាត់ការរីករាល ដាលនៃវីរុសនេះ។

ប៉ុន្តែយុទ្ធសាស្រ្តនេះត្រូវបានបោះចោលនៅដើមខែនេះ បន្ទាប់ពី ផ្ទុះការតវ៉ានៅទូទាំងប្រទេសប្រឆាំងនឹងការរឹតបន្តឹង ដោយសារ ផលប៉ះពាល់ដល់អាជីវកម្ម និងជីវិតរស់នៅប្រចាំថ្ងៃ។

ទោះជា យ៉ាងណាក៏ដោយ អ្នកជំនាញចិនបានព្រមានថា ប្រទេស ជាតិនៅមិនទាន់បានរៀបចំខ្លួនក្នុងការចាកចេញពីយុទ្ធសាស្រ្តគ្មានជំងឺកូវីដទេ ដោយសាររដ្ឋាភិបាលមិនបានបង្កើនអត្រា ចាក់ វ៉ាក់សាំង សម្រាប់មនុស្សចាស់ កង្វះសមត្ថភាពមើលថែទាំអ្នក ជំងឺ នៅក្នុង មន្ទីរពេទ្យ និងថ្នាំស្តុកទុកសម្រាប់ព្យាបាលមេរោគ។

យោងតាមការសិក្សារបស់អ្នកជំនាញបីនាក់មកពីសាកលវិទ្យាល័យហុងកុង បានសន្និដ្ឋានថា ការបើកដំណើរការឡើងវិញទូទាំងប្រទេស នេះអាចបណ្តាលឱ្យមានអ្នកស្លាប់រហូតដល់ ៦៨៤នាក់ក្នុងមួយលាន នាក់នៃប្រជាជនចិន ដែលជាលទ្ធផលក្នុងចំណោមប្រជាជន ១,៤ ពាន់លាននាក់ មនុស្សជិតមួយលាននាក់និងត្រូវបានស្លាប់ ដោយសារ វីរុសនេះ។

អត្ថបទស្រាវជ្រាវដែលបានបោះពុម្ពកាលពីសប្តាហ៏មុនក្នុងទំព័រសៀវភៅ Medrxiv បានបញ្ជាក់ឱ្យឃើញថា និងមានការកើនឡើង នៃជំងឺ កូវីដ ដែលប្រាកដណាស់នឹងមានផលប៉ះពាល់ទៅលើប្រព័ន្ធសុខភាព ទូទាំងស្រុកនៅក្នុងប្រទេស។ ប៉ុន្តែប្រសិនបើប្រទេសចិនចែកចាយកម្រិតថ្នាំជំរុញ និងថ្នាំប្រឆាំង មេរោគ ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន ការរីករាលដ៏ អាក្រក់នេះនិងត្រូវបានជៀសវាង។

កាលពីថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលចិនបានប្រកាសពីការស្លាប់ មនុស្ស ពីរនាក់ដោយសារជំងឺកូវីដ នៅក្នុងរដ្ឋធានីប៉េហាំងដែល ជាតំបន់កំពុងប្រឈមមុខនឹងការរីករាលដាលដំបូងគេបង្អស់ក្នុងប្រទេសចិន។ ការរាយការណ៍នេះ បង្ហាញឱ្យឃើញថាពួកគេជាអ្នក ស្លាប់លើកដំបូងគេបង្អស់ចាប់តាំងពីការបន្ធូរបន្ថយការរឹតបន្តឹងកាលពីថ្ងៃទី ៧ខែធ្នូកន្លងទៅនេះ។

យោងទៅតាមសារព័ត៌មាន CNN បានឱ្យដឹងថា ការស្លាប់ជាបន្ត បន្ទាប់នេះបានតម្រូវឱ្យក្រុមគ្រួសារត្រូវរងចាំយ៉ាងហោចណាស់ពីរទៅបីថ្ងៃ ដើម្បីបូជាសពមនុស្សដែលខ្លួនស្រឡាញ់។ នៅលើ Baidu ប្រព័ន្ធ ស្វែងរកផ្ទះបុណ្យសពប្រចាំប្រទេសចិន បានបង្ហាញឱ្យឃើញ ដែរថា ការស្វែងរកផ្ទះបុណ្យសពរបស់អ្នកស្រុកប៉េកាំងបានឈាន ដល់កម្រិតខ្ពស់ចាប់តាំងពីជំងឺរាតត្បាតនេះបានចាប់ផ្តើមម្តងទៀត។

ទីក្រុងធំផ្សេងៗទៀតក៏កំពុងតែប្រឈមមុខជាមួយការរីករាលដាលនេះដែរ ហើយតម្រូវឱ្យសាលារៀនត្រូវចាប់ផ្តើមរៀនតាមប្រព័ន្ធ អ៊ីនធឺណិត និងត្រូវបានហាមសិស្សមិនឱ្យចូលរៀននៅសាលា វិញ ទៀតទេ។ លោក Wu Zunyou ប្រធានផ្នែករោគរាតត្បាតនៅ CDC របស់ចិនបាននិយាយថា ប្រទេសនេះកំពុងរងការវាយប្រហារដោយ រលកយក្សដំបូងនៃការឆ្លងមេរោគក្នុងរដូវរងារនេះ៕
ដោយ៖ឡេង អារីតា

ប្រភពព័ត៌មាន៖ China: As country exits zero-Covid, it could see nearly a million deaths, study says – CNN

ads banner