លោក សួន សេរីរដ្ឋា៖ រោគសញ្ញាទាំង៩ នៃជំងឺចម្កួតនយោបាយរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី

ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានលើកឡើងនូវរោគសញ្ញាទាំង៩ នៃជំងឺចម្កួតនយោបាយរបស់មេក្លោងឧទ្ទាមក្រៅច្បាប់ និងជាជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី រវើរវាយដោយនឹកចង់ឱ្យតែប្រទេសជាតិកើតភាពច្របូកច្របល់ បាត់បង់ស្ថេរភាព លែងមានសន្តិភាព បាត់បង់សុភវិនិច្ឆ័យនៃភាពជាមនុស្ស ហើយកើតចេញជំនួសដោយសភាវគតិដែលទម្លាប់ដដែលៗរបស់សត្វតិរិច្ឆាន គឺតែងពោលពាក្យភូតភរ មិនពិត សម្អុយបង្កាច់បង្ខូចមេដឹកនាំ ដែលទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋ។

លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា រោគសញ្ញាទាំង៩ នៃជំងឺចម្កួតនយោបាយរបស់ជនក្បត់ជាតិ៣ជំនាន់ មានដូចជា៖
១- ខឹងឆេវឆាវ បាត់បង់ភាពម្ចាស់ការ ពេលឮគេនិយាយសរសើរពីភាពរីកចម្រើនរបស់ប្រទេសជាតិខ្លួនឯង
២- ចូលចិត្តចោទប្រកាន់លាបពណ៌លើអ្នកណាដែលលែងជឿ លែងស្តាប់ លែងដើរតាមខ្លួន និងលែងឱ្យលុយខ្លួនដោយប្រើពាក្យចោទថា «គេលក់ក្បាល» សូម្បីអតីតអ្នកគាំទ្រខ្លួនក៏ដោយ
៣- មហិច្ឆតារវើរវាយដោយនឹកចង់ឱ្យតែប្រទេសជាតិខ្លួនកើតភាពច្របូកច្របល់ បាត់បង់ស្ថេរភាព លែងមានសន្តិភាព
៤- ក្តៅក្រហាយ ឬអាឡែកហ្ស៊ីនឹងពាក្យ «អរគុណសន្តិភាព» ហើយស្អប់អ្នកស្រឡាញ់ការពារសន្តិភាពគ្រប់គ្នា
៥- ចូលចិត្តដើរញុះញង់ឱ្យបរទេសផ្តាច់ជំនួយ ដាក់ទណ្ឌកម្មលើប្រទេសជាតិខ្លួនឯង បំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋខ្លួនឯងដែលកំពុងទទួល
៦- បាត់បង់សុភវិនិច្ឆ័យនៃភាពជាមនុស្ស ហើយកើតចេញជំនួសដោយសភាវគតិដែលទម្លាប់ដដែលៗរបស់សត្វតិរិច្ឆាន គឺតែងពោលពាក្យភូតភរ មិនពិត សម្អុយបង្កាច់បង្ខូចមេដឹកនាំ ដែលទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋ
៧- កើតចេញអាការៈច្រណែន ឈ្នានីស ជាមួយអ្នកនយោបាយបន្តវេនជំនាន់ថ្មី ដែលកំពុងទទួលបានការគាំទ្រពីយុវជននិងប្រជាពលរដ្ឋ ព្រមទាំងផ្តោតការយកចិត្តទុកដាក់ទទួលស្គាល់ពីបរទេស
៨- លែងស្គាល់ច្បាប់ លែងគោរពច្បាប់ សូម្បីតែច្បាប់ដែលខ្លួនឯងធ្លាប់ស្នើឡើង និងធ្លាប់អង្គុយលើកដៃគាំទ្រអនុម័ត និង
៩- ចូលចិត្តនិយាយប្រើសំដីបាតផ្សារ លែងដឹងខ្យល់ លែងស្គាល់ថ្លៃថោក សូម្បីខ្លួនធ្វើនយោបាយចាស់វស្សាយូរហើយក្តី៕
ដោយ៖ពលជ័យ

ads banner