ការនាំចេញសម្លៀកបំពាក់របស់វៀតណាមនឹងកើនឡើង បើទោះជាមានបញ្ហាប្រឈមជាសកលក៏ដោយ
ហាណូយ៖ ការនាំចេញសម្លៀកបំពាក់របស់វៀតណាមត្រូវបានគេកំណត់ថា នឹងកើនឡើង៩% ដើម្បីឈានដល់៤៣ពាន់លានដុល្លារនៅឆ្នាំនេះ បើទោះបីជាកត្តាសេដ្ឋកិច្ចពិភពលោកអវិជ្ជមានក៏ដោយ។
សមាគមវាយនភណ្ឌ និងកាត់ដេរវៀតណាម (VITAS) បាននិយាយនៅក្នុងកំណត់ត្រាថ្មីៗនេះថា ទោះបីជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ និងវាយនភណ្ឌវៀតណាមបានមើលឃើញការធ្លាក់ចុះនៃការបញ្ជាទិញ នៅក្នុងឆមាសទីពីរ នៃឆ្នាំនេះ ដោយសារការថយចុះនៃការប្រើប្រាស់សកល និងអតិផរណាកើនឡើងក៏ដោយ ការនាំចេញបាននិងកំពុងកើនឡើងពី ២ ទៅ ៤ពាន់លានដុល្លារ ចាប់ពីឆ្នាំ២០២១។
អាមេរិកនឹងនៅតែជាប្រទេសនាំចូលសម្លៀកបំពាក់ និងវាយនភណ្ឌវៀតណាមធំជាងគេ ដែលមានតម្លៃ ១៨ ពាន់លានដុល្លារ តាមពីក្រោយដោយកូរ៉េខាងត្បូង និងជប៉ុន។ ទោះជាយ៉ាងណាក៏ដោយ ការបញ្ជាទិញធ្លាក់ចុះ និងស្ថានភាពតម្លៃទាប ទំនងជានឹងបន្តរហូតដល់ត្រីមាសទីមួយ ឬទីពីរនៅឆ្នាំក្រោយ។ VITAS នាំសមាជិករបស់ខ្លួនកុំឱ្យចុះកិច្ចសន្យាជាមួយនឹងការបញ្ចុះតម្លៃដ៏ធំ ចំពេលមានការខ្វះខាតនៃការបញ្ជាទិញ។
សមាគមបានព្យាករថា វិស័យនេះនឹងបន្តកើនឡើងនៅឆ្នាំក្រោយ ជាមួយនឹងការនាំចេញត្រូវបានគេរំពឹងថា នឹងឈានដល់ ៤៨ ពាន់លានដុល្លារនៅក្នុងទីផ្សារអំណោយផល និងយ៉ាងហោចណាស់ ៤៥ ពាន់លានដុល្លារនៅក្នុងទីផ្សារមិនសូវអំណោយផល៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត



