គណៈកម្មាធិការកាធិការជាតិរៀបចំការបោះឆ្នោត នឹងបិទផ្សាយ បញ្ជីបោះឆ្នោតដំបូងនៅដើមឆ្នាំ ២០២៣
ភ្នំពេញ៖ គណៈកម្មាធិការកាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីឱ្យប្រជាពលរដ្ឋដែលមាន ឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតដំបូងនេះ ពិនិត្យមើលឱ្យប្រាកដ ថាខ្លួន ពិតជាមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត។
ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងនៃគ.ជ.ប បានឱ្យដឹងថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនេះ ដើម្បីឱ្យប្រជាពលរដ្ឋទៅ ពិនិត្យមើល ឈ្មោះ និងទិន្នន័យទាំងអស់នៅក្នុងបញ្ជីពិតជាត្រឹម ត្រូវដូចទៅនឹងទិន្នន័យក្នុងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលយកទៅប្រើប្រាស់សម្រាប់ការបោះឆ្នោត នៅពេលខាងមុខ។
លោកបានពន្យល់ថា ក្នុងករណីពិនិត្យមើលឃើញឈ្មោះ របស់ ខ្លួនហើយ ប៉ុន្តែឈ្មោះនោះ បានកត់ត្រាទិន្នន័យខុស ប្រជាពលរដ្ឋទាំងនោះ មានសិទ្ធិប្តឹង ដើម្បីស្នើសុំកែតម្រូវឈ្មោះ និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត ដោយត្រូវនាំយកមកជាមួយនឹង ឯកសារ ដើម្បីបញ្ជាក់ថា ទិន្ននូ័យរបស់ខ្លួនដែលមិនបានកត់ត្រា ត្រឹមត្រូវ នោះគឺអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ញាណសម្រាប់បំរើឱ្យការបោះឆ្នោត។
ឯកឧត្តម សោម សូរីដា បានបន្ថែមថា នៅពេលបិទផ្សាយបញ្ជី បោះឆ្នោតដំបូងនេះ ប្រជាពលរដ្ឋក៏មានសិទ្ធិប្តឹងជំទាស់ ចំពោះ ជនណាមួយ ប៉ុន្តែពួកគាត់ត្រូវមានឯកភស្តតាងបញ្ជាក់គ្រប់ គ្រាន់ថា ជននោះ អត់មានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការមានឈ្មោះ នៅក្នុងបញ្ជីបោះឆ្នោត ហើយលក្ខខណ្ឌដែលត្រូវមានឈ្មោះនៅ ក្នុង បញ្ជីបោះឆ្នោត គឺមានសញ្ជាតិខ្មែរ និងមានអាយុ ១៨ ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត មានលំនៅឋានឬទីសំណាក់នៅ ក្នុងឃុំ សង្កាត់ពិតប្រាកដ និងមិនមែនជាពិរុន្ធជន។
លោកបានថ្លែងថា ៖ «ក្នុងពេលបិទផ្សាយបញ្ជីបោះឆ្នោត នេះ ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ អាចរក មើលឈ្មើរបស់គាត់នៅក្នុងបញ្ជីបោះឆ្នោត ដំបូងដែលបញ្ជីនេះ មានបិទផ្សាយនៅតាមបណ្តាឃុំសង្កាត់ ឬទីប្រជុំជនណាមួយនៅ ក្នុងឃុំសង្កាត់នោះ ឬ កអាចចូលទៅមើលឈ្មោះរបស់ពួកគាត់ នៅលើគេហទំព័ររបស់គ.ជ.បឬក៏អាចចូលទៅមើលទូរសព្ទដៃ NEC KH»។
ជាមួយគ្នានេះដែរ ឯកឧត្តម ហង្ស ពុទ្ធា សមាជិកនិងជាអ្នកនាំពាក្យ គ.ជ.បបញ្ជាក់បន្ថែមថា បន្ទាប់ពីបានត្រួតពិនិត្យ និងសម្រេចលើ ទិន្នន័យអ្នកបោះឆ្នោតដោយ គ.ជ.ប និងបន្ទាប់ពីបញ្ចប់ ការ ដោះស្រាយ បណ្តឹងពាក់ព័ន្ធនឹងការស្នើសុំចុះឈ្មោះបោះឆ្នោត គ.ជ.ប ត្រូវចាត់ចែង រៀបចំបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះ អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត តាមឃុំ សង្កាត់នីមួយៗ ដើម្បីបិទផ្សាយជាសាធារណៈ។
លោកបន្តថា ៖ «គោលដៅនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង គឺដើម្បីឱ្យប្រជាពលរដ្ឋ បានពិនិត្យ ឈ្មោះ និងទិន្នន័យ របស់ ខ្លួនក្នុងបញ្ជីបោះឆ្នោត ហើយធ្វើការប្តឹងតវ៉ា ឬ/និង ប្តឹងជំទាស់ ករណីរកឃើញថា មានកំហុស ឆ្គង នៅក្នុងបញ្ជីបោះឆ្នោតដំបូង នោះ»។
យោងតាមរបាយការណ៍របស់គ.ជ.ប បង្ហាញថា ក្នុងរយៈពេល៥០ ថ្ងៃ នៃដំណើរការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ ២០២២ នៅតាមឃុំ សង្កាត់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី ២០ ខែតុលា រហូតដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ កន្លងមកនេះ មាន ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតបានជាង ៥០ម៉ឺននាក់ និងការ លុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជាមានជាង ២៥ម៉ឺន នាក់។
របាយការណ៍ដដែលនេះបានបន្តថា សរុបប្រជាពលរដ្ឋដែល មានអាយុ ១៨ឆ្នាំឡើង មានចំនួនជាង ១០លាននាក់ នៅក្នុង បញ្ជីបោះឆ្នោតឆ្នាំ ២០២២ ខណៈ អ្នកមានឈ្មោះក្នុងបញ្ជីបោះ ឆ្នោត ឆ្នាំ២០២១ មានចំនួនជាង ប្រាំបួនលាននាក់។
សូមបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាព ពិនិត្យបញ្ជី និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ ២០២២ នឹងត្រូវយកទៅបំរើឱ្យការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕
ដោយ៖យុទ្ធ វីរៈ