កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងបង្កើនទំនាក់ទំនងវិនិយោគ ដើម្បីបើកច្រកទីផ្សារពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែទូលាយ

ភ្នំពេញ៖ ក្រោយមានកិច្ចប្រជុំប្រកាសបើកការចរចាជុំទី២ នៃ កិច្ច ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និង អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA)អន្តរក្រសួង និង អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធាន ក្រុម ចរចាសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួមរួចមក បានបង្ហាញការ ប្តេជ្ញា រួមគ្នាថា នឹងបង្កើនទំនាក់ទំនងវិនិយោគ ដើម្បីបើកច្រកទី ផ្សារ ពាណិជ្ជកម្មទ្វេភាគីឱ្យកាន់ទូលំទូលាយថែមទៀត។

ពាក់ព័ន្ធនឹងកិច្ចចរចានេះឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការចរចាជុំទី២ នៃកិច្ច ព្រមព្រៀង Cambodia-UAE CEPA បានប្រព្រឹត្តទៅចាប់ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
លោកបន្តថា ក្នុងអំឡុងការចរចាជុំទី២នេះ ភាគីទាំងពីរនឹងបន្ត ពិភាក្សា និងដោះស្រាយរាល់ចំណុចដែលមិនទាន់មាន ការ ឯកភាពគ្នា ឬមិនទាន់មានភាពច្បាស់លាស់ បន្ទាប់ពីការចរចា ជុំទី១ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម។

ឯកឧត្តមបានបញ្ជាក់ថា ៖ «ការចរចានេះ ភាគីកម្ពុជា និង អេមីរ៉ាតអារ៉ាប់រួម បានផ្តោតលើវិស័យ និងអនុវិស័យសំខាន់ៗ ដែលនឹងត្រូវលើកយកមកពិភាក្សា រួមមាន៖ ពាណិជ្ជកម្មទំនិញ របាំងពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ ពាណិជ្ជកម្មសេវា កិច្ចសម្រួលពាណិជ្ជកម្ម វិធានដើមកំណើតទំនិញ កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វិនិយោគ កម្មសិទ្ធិបញ្ញា និងច្បាប់និងស្ថាប័នជាដើម»។

ចំណែកលោក ជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed Al Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជា ប្រធាន ក្រុមចរចាសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម បានលើកឡើងថា ការចរចាជុំទី២ ជាមួយកម្ពុជានាពេលនេះ គឺជាផ្នែកដ៏សំខាន់នៃ យុទ្ធសាស្ត្រ របស់អេមីរ៉ាតអារ៉ាប់រួម ក្នុងការកសាងទំនាក់ទំនង កាន់តែជិតស្និទ្ធ និងរឹងមាំជាមួយដៃគូពាណិជ្ជកម្ម ជុំវិញ ពិភពលោក»។

លោកបន្តថា របៀបវារៈនៃកិច្ចព្រមព្រៀង Cambodia-UAE CEPA នេះ គឺពិតជាមានសារៈសំខាន់ និងស្វាគមន៍នូវកិច្ច ពិភាក្សា ជាមួយគ្រប់ភាគីពាក់ព័ន្ធ ដែលមានឆន្ទៈក្នុងការពន្លឿន ចរាចរណ៍ នៃទំនិញ ធានាខ្សែច្រវាក់ផ្គត់ផ្គង់ និងស្វែងរកឱកាសក្នុងការ បណ្តាក់ ទុនរួមគ្នា សម្រាប់ផលប្រយោជន៍ទៅវិញទៅមក។
ជាងនេះទៀត លោកថា ៖ «នៅក្នុងកិច្ចចរចាជុំទី២នេះដែរ ភាគីទាំពីរក៏បានប្តេជ្ញាចិត្ត ធ្វើយ៉ាងណាសម្រេចឱ្យបាននូវ កិច្ច ព្រមព្រៀង Cambodia-UAE CEPA នាពេលឆាប់ៗនេះ សំដៅ លើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី តាមរយៈការធ្វើបើក ច្រក ទីផ្សារសម្រាប់នាំចេញទំនិញ និងសេវាកម្មជាដើម»។

សូមបញ្ជាក់ដែរថា អេមីរ៉ាតអារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មឈាន មុខគេរបស់កម្ពុជានៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលរួមចំណែក ប្រមាណ ៧៧ភាគរយ នៃទំហំពាណិជ្ជកម្មសរុបរបស់ កម្ពុជាជា មួយតំបន់នេះ។

ក្នុងរយៈពេលប្រាំបីខែ នៃឆ្នាំ២០២២នេះ ពាណិជ្ជកម្មទ្វេភាគី សម្រេច បានទឹកប្រាក់សរុបប្រមាណ ២៧៩ លានដុល្លារអាម៉េរិក ជាមួយនឹងកំណើន ៤០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ ក្នុងន័យនេះ ការប្រកាសបើកការចរចាជុំទី២ នៃកិច្ចព្រមព្រៀង Cambodia-UAE CEPA នឹងបន្តជំរុញភាព រីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរ តាមរយៈការបើកទីផ្សារនាំចេញឱ្យទូលំទូលាយ សំដៅទាក់ទាញ ការវិនិយោគលើវិស័យសំខាន់ៗផ្សេងទៀត ក្នុងបុព្វហេតុកំណើន សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាពផងដែរ។

យ៉ាងណាមិញ ពាក់ព័ន្ធនិងកិច្ចព្រមព្រៀងភាពជាដៃ គូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមនេះដែរ អ្នក ជំនាញសេដ្ឋកិច្ចនៅកម្ពុជា ធ្លាប់បានស្នើឱ្យក្រុមការងារចរចា របស់កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ខិតខំព្យាយាមចរចា ដើម្បី សម្រេច បានកិច្ចព្រមព្រៀង Cambodia-UAE CEPA នាពេលឆាប់ៗ សំដៅបម្រើដល់អត្ថប្រយោជន៍រួម ព្រមទាំងផ្តល់ទំនុកចិត្តដល់អ្នក ប្រើប្រាស់ វិនិយោគិន និងធុរជនរបស់ប្រទេសទាំងពីរថែមទៀត៕
ដោយ៖បូរ ពេជ្រហ្សាលីន

ads banner