ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមការពារខ្លួនអ្នកពីទំនាក់ទំនងដែលមិនចាំបាច់។ ឳកាសគឺថាអ្នកអាចនឹងជួបរឿងរ៉ាងល្អកកករ ឬជម្លោះដែលមិនសមហេតុផល ដូច្នេះយកល្អរក្សាខ្លួនអោយបាន។ សម្រាប់រឿងអាជីពគួរតែកុំហក់លោតខ្លាំងពេក រក្សាអ្វីៗអោយស្ថិតនៅក្នុងស្ថានភាពដែលងាយគ្រប់គ្រងបាន។ ស្ថានភាពខ្លះដែល អ្នកកំពុងមើលឃើញវាអាចមិនប្រាកដដូច្នោះទេ ដូច្នេះមិនចាំបាច់ត្រូវផ្តោតអារម្មណ៍ ខ្លាំងពេកនោះទេ។ ក្រៅពីនេះ សូមចងចាំថា ពេលវេលាថ្ងៃនេះមានសារសំខាន់ខ្លាំង ណាស់ ហេតុនេះសូមជ្រើសរើសការងារជាអាទិភាព ហើយធ្វើយ៉ាងណាចាប់ផ្តើម តាំងពីពេលព្រឹក។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អប្រសើរសម្រាប់ ដោះស្រាយបញ្ហាហិរញ្ញវត្ថុ ឬការងារទាក់ទងចលន និងអចលទ្រពសោះឡើយ។ កុំ ចំណាយលុយកាក់នៅក្នុងពេលនេះ ចំណែកការបណ្តាក់ទុនគួរផ្អាក ហើយរងចាំឳកាស ល្អនៅថ្ងៃខាងមុខវិញ។ ក្នុងពេលនេះក៏មិនគួរចង់ផ្លាស់ប្តូរទីកន្លែងការងារ ឬរបត់ការ ងារនោះដែរ ដោយសារលោកអ្នកអាចនឹងត្រូវប្រឈមមុខជាមួយបញ្ហាថ្មីច្រើន ហើយ ក៏មិនទទួលបានផលចំណេញតបស្នងមកវិញដែរ។ លើសពីនេះ សូមមានហេតុផល និងមានគម្រោងគ្រប់ជំហានដើម្បីបញ្ចៀសផលលំបាក។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ទំនាក់ទំនងជាមួយថ្នាក់លើក្នុងថ្ងៃនេះអាចមានភាព រកាំរកូសខ្លាំង ហេតុនេះមិនគួរជួបជុំច្រើនពេក ហើយក៏មិនចាំបាច់ត្រូវស្នើសុំយោបល់ដោយ មិនចាំបាច់នោះទេ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកយកចិត្តទុកដាក់បំពេញការងារ ក្រោមការ ទទួលខុសត្រូវអោយបានល្អ គោរពម៉ោងពេល និងមានការតស៊ូ លោកអ្នកនៅតែអាចទទួល បានភាពចម្រើនរុងរឿងខ្លះមកវិញមិនខាន។ ក្រៅពីនេះ លោកអ្នកមានអារម្មណ៍ផ្តោតទៅ លើការងារ ងាយយល់ដឹង និងអាចរកវិធីសាស្រ្តដោះស្រាយបាន ដោយប្រើប្រាស់បទ ពិសោធន៍ និងចំណេះជំនាញរបស់ខ្លួន ដូច្នេះសូមមានការជឿជាក់ខ្ពស់។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ វេលានេះការងារទាំងឡាយរបស់លោកអ្នក កំពុងជួបស្ថានភាពល្អប្រសើរណាស់។ ផលចំណេញកើតពីអាជីវកម្ម និងជំនួញនានាមាន ច្រើន ការប្រឡូកនៅក្នុងស្ថានភាពថ្មីក៏មានភាពរលូន និងមានស្ថេរភាពខ្ពស់បំផុតដែរ។ ផ្ទុយ ទៅវិញ ប្រហែលជាអ្នកមិនគួរសម្រេចចិត្តចាយវាយច្រើននោះទេ ពេលនេះគឺគួរតែជាពេល វេលាដែលលោកអ្នកត្រូវសន្សំសំចៃទើបជាការល្អប្រសើរបំផុត។ លើសពីនេះ ប្រើប្រាស់ ពេលវេលានេះដើម្បីកែលម្អប្រវត្តិរូប និងប្រវត្តិការងារ ដើម្បីត្រៀមនឹងស្ថានភាពថ្មីៗ។ ក្រៅពី នេះលោកអ្នកនឹងមានភាពពេញចិត្តចំពោះលទ្ធផលការងាររបស់ខ្លួនយ៉ាងខ្លាំង។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អប្រសើរសម្រាប់ដោះ ស្រាយបញ្ហាចលន និងអចលនទ្រព្យនោះទេ។ សូមមានភាពស្ងៀមស្ងាត់ ហើយសំលឹងមើល ឳកាសល្អចាំអនុវត្ត។ ក្នុងពេលទន្ទឹមគ្នានេះ គួរស្វែងរកពត៌មានអោយបានច្រើន ហើយ ព្យាយាមធ្វើទំនាក់ទំនងក្នុងក្រៅអោយបានជិតស្និទ្ធ ប៉ុន្តែសូមកុំនិយាយរឿងមិនទាក់ទង ការងារនាំអោយខាតពេល ហើយបាត់បង់ប្រជាប្រិយភាព។ ស្របពេលនេះ គួរយកចិត្តទុក ដាក់នឹងការងារបន្ទាប់បន្សំផង ពីព្រោះវាក៏ជាប្រភពនឹងភាពលូតលាស់ និងស្ថេរភាពហិរញ្ញ វត្ថុផងដែរ។ ក្រៅពីនេះ គួរបង្ហាញការចាប់អារម្មណ៍ចំពោះអ្នកដទៃផង។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ លោកអ្នកគួរតែចំណាយពេលវេលាមកគិតគូរលើ ការងារ និងគម្រោងផែនការអនុវត្តនៃអាជីព។ ការប្រងើយកន្តើយនឹងធ្វើអោយអ្នកកាន់តែ រយាលពីគោលដៅ ហើយមិនអាចក្តោបក្តាប់បាននូវភាពប្រែប្រួលនោះទេ។ គួរប្រយ័ត្ន បន្ថែមទៅលើពត៌មានសំខាន់ ក្រែងមានការបាត់បង់ ឬបែកធ្លាយ។ ចំណែកការជឿទុកចិត្ត អ្នកដទៃមិនគួរធ្វើសោះនៅក្នុងពេលនេះ ពីព្រោះឳកាសដែលអ្នកអាចជួបរឿងខកចិត្តដោយ សារទំនាក់ទំនងកំពុងកើនឡើង។ ក្រៅពីនេះ ការផ្សងព្រេងក្នុងអាជីពគ្រប់រូបភាពទាំងអស់ មិនគួរធ្វើទេ ប្រយ័ត្នមានការខាតបង់ធំ ហើយពិបាកកែលម្អ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពលោកអ្នកកំពុងស្ថិតនៅលើគន្លងផ្លូវ ដែលត្រឹមត្រូវណាស់។ លោកអ្នកអាចចំណាយដើមទុន និងពេលវេលាដោយរំពឹងបាន លទ្ធផលយ៉ាងពេញចិត្ត។ ក្រៅពីនេះ មនុស្សនៅក្បែរខ្លួនអ្នកក៏សុទ្ធតែអាចជឿជាក់បាន មិន ត្រឹមតែប៉ុណ្ណោះពួកគេនឹងជួយជ្រោមជ្រែងលោកអ្នកខ្លាំងណាស់។ ក្នុងពេលនេះ ប្រការ សំខាន់គឺលោកអ្នកត្រូវជាមនុស្សដែលមានហេតុផលបំផុត កុំពាក់ព័ន្ធនឹងរឿងអ្នកដទៃ កុំ យកចិត្តទុកដាក់នឹងបញ្ហា ឬកំហុសឆ្គងខ្លាំងពេក។ សូមមានជំនឿចិត្តទៅលើចំណេះ និងបទ ពិសោធន៍របស់ខ្លួន ហើយក៏មិនចាំបាច់ធ្វើដើម្បីអោយអ្នកដទៃសប្បាយនោះដែរ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពទាំងឡាយរបស់អ្នកនឹងមិនជួបបញ្ហាណាមួយ គួរអោយកត់សម្គាល់នោះទេ។ អ្នកអាចបំពេញបំណងប្រាថ្នារបស់ខ្លួនបាន ដោយរួមទាំង ការផ្លាស់ប្តូរទីកន្លែងធ្វើការផងដែរ។ លើសពីនេះ នៅក្នុងអនាគតដ៏ខ្លីខាងមុខ លោកអ្នកនឹង អាចទទួលបានផលលាភធំ ការតម្លើងឋានៈតួនាទី ការតម្លើងប្រាក់ឧបត្ថម្ភជាដើម។ ប៉ុន្តែសូម ធ្វើយ៉ាងណាកុំបណ្តោយការងាររបស់ខ្លួនអោយអ្នកដទៃធ្វើ មិនដូច្នេះលោកអ្នកអាចនឹងជួប បញ្ហាច្រើន ខាតពេល ហើយក៏មិនអាចបានទៅដល់គោលដៅតាមបំណងដែរ។ ផ្ទុយពីនេះ លោកអ្នកបែរជាអាចសុំជំនួយពីមនុស្សនៅជុំវិញខ្លួនបាន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះបន្ទុកការងារជាច្រើនអាចនឹងធ្លាក់មក លើលោកអ្នក ដូច្នេះសូមចេះបែងចែក ហើយប្រើប្រាស់ពេលវេលាអោយបានសមស្រប។ កុំ ដើរចោលបន្ទប់ការិយាល័យ កុំសម្រាកយូរម៉ោង ហើយកាន់តែពិសេសកុំមកបំពេញការងារ យឺតម៉ោង។ ប្រើប្រាស់វិធីសាស្រ្តយ៉ាងណាបង្កើនកិច្ចទំនាក់ទំនង ពិសេសជាមួយមនុស្សលើ បង្គាប់។ ដោះស្រាយបញ្ហាចំពោះមុខដោយសន្តិវិធី ហើយកុំជឿការផ្តល់ជូនដោយងាយ។ ក្នុងថ្ងៃនេះគ្មានលាភសំណាងណាមួយនឹងកើតឡើង ដោយមិនមានការខិតខំប្រឹងប្រែងនោះ ទេ។ ជាពិសេស សម្រាប់អាជីវករ និងអ្នកជំនួយគឺមានការទទួលខុសត្រូវខ្ពស់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពសូមអោយលោកអ្នកផ្អាក ដំណើរការបោះទុន និងការប្រើប្រាស់លុយកាក់ច្រើនសិន។ ស្ថានភាពខាងក្រៅហាក់មិន ហ្នឹងហ្ន៎សោះ។ ហេតុនេះការស្ងៀមស្ងាត់នឹងអាចបញ្ចៀសការខាតបង់បាន។ ក្នុងនោះ សូម ប្រើប្រាស់ពេលវេលាអោយបានសមស្រប និងត្រូវមានការទទួលខុសត្រូវអោយបានខ្ពស់ បើសិនជាអ្នកអាចធ្វើបាន នោះអាជីពថ្ងៃនេះនឹងផ្តល់ជូនមកវិញនូវភាពជោគជ័យធំ។ ក្នុង ករណីបើមានការផ្តល់ជូន សូមលោកអ្នកទទួលយកចុះ ពីព្រោះការងារនោះមានភាពល្អ ប្រសើរ និងអាចផ្តល់ការអភិវឌ្ឍន៍ទៅដល់អនាគតផងដែរ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមបញ្ឈប់ការរងចាំបន្តទៅទៀត ពីព្រោះថ្ងៃនេះជាពេល វេលាល្អប្រសើរណាស់សម្រាប់រាល់អាជីពទាំងអស់។ ការងារនឹងទទួលបានភាពរលូន ហើយលុយកាក់ ផលចំនេញនឹងកើនឡើងខ្ពស់។ លើសពីនេះ គួរចាប់ផ្តើមការងារសហការ បោះជំហានថ្មី និងចាប់យកឳកាសដែលកំពុងកើតឡើងអោយបានលឿន។ សូមលោកអ្នក បោះបង់ចោលការសង្ស័យចំពោះខ្លួនឯង ហើយសូមគិតពីភាពវិជ្ជមាន។ ឳកាសក្នុងថ្ងៃនេះ ល្អបំផុតសម្រាប់អាជីពរបស់អ្នក ដូច្នេះគ្មានអ្វីដែលត្រូវគិតជាលើកទីពីរនោះទេ។ បើទោះបី ជាយ៉ាងនេះក្តី លោកអ្នកត្រូវតែធ្វើដំណើរជាមួយគម្រោងទើបប្រសើរ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពសន្យាថានៅក្នុងអនាគតដ៏ខ្លីខាង មុខនេះ អាជីពរបស់លោកអ្នកនឹងទទួលបានភាពរុងរឿងណាស់។ អ្នកក៏អាចក្លាយជាអ្នកដឹក នាំក្រុមក៏ល្អប្រសើរផងដែរ ក្នុងនោះមនុស្សក្រោមបង្គាប់នឹងអាចជួយជម្រុញការងារទៅដល់ គោលដៅដោយមិនមានស្ថានភាពតានតឹងនោះទេ។ ក្នុងនោះដែរ ប្រសិនបើអ្នកមិនទាន់ សំឡឹងឃើញលទ្ធផលដែលអ្នករំពឹង ក៏មិនគួរបោះបង់ចោលបំណងដែរ ដោយសារភាព ជោគជ័យប្រាកដជានៅលើផ្លូវដែលអ្នកកំពុងដើរនេះ។ ដោយឡែក សូមព្យាយាមជានិច្ច មានភាពអនុគ្រោះក្នុងទំនាក់ទំនង ហើយកុំពាក់ព័ន្ធនឹងរឿងរ៉ាវអ្នកដទៃ។
ចំណាំៈឆ្នាំទាំង៣ ថោះ មមី ច រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានការតម្លើងប្រាក់ ឧបត្ថម្ភ ការតម្លើងឋានៈ លុយកាក់ច្រើនហូរហៀរ ព្រមទាំងសេចក្តីសុខផ្លូវចិត្តផង។