តែងតាំងថ្នាក់ដឹកនាំអាជ្ញាធរមីនពីររូបទៀត ដើម្បីបង្កើន ប្រសិទ្ធភាព ធ្វើឱ្យកម្ពុជាគ្មានមីនឆ្នាំ២០២៥

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន តែងតាំងថ្នាក់ដឹកនាំអាជ្ញាធរមីនចំនួនពីរ រូបបន្ថែមទៀត ដើម្បី បង្កើននូវប្រសិទ្ធភាពការងារ និងលើកកម្ពស់កិត្យានុភាពរបស់ ស្ថាប័ន ដែលសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាក្នុងការ ដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងសម្របសម្រួលសកម្មភាពមីននៅ កម្ពុជា។

អនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២២ បានសម្រេច តែងតាំងមុខតំណែង និងផ្តល់ឋានៈ ឯកឧត្តម ព្រំ សុភមង្គល ជាអនុប្រធានអាជ្ញាធរកម្ពុជា គ្រប់គ្រង សកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយ សារមីន មាន ឋានៈស្មើទេសរដ្ឋមន្ត្រី។ តែងតាំងមុខតំណែង និងផ្ដល់ឋានៈ ឯកឧត្តម លី បញ្ញារិទ្ធី ជាអគ្គលេខាធិការអាជ្ញាធរកម្ពុជា គ្រប់គ្រង សកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយ សារមីន មានឋានៈស្មើរដ្ឋមន្ត្រី។

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរ កម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង
សង្គ្រោះ ជន ពិការ ដោយសារមីន (អាជ្ញាធរមីន) ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីនឯកឧត្តម លី ធុជ និងឯកឧត្តម សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន បានអញ្ជើញ ជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្នាក់ ដឹកនាំរបស់អាជ្ញាធរមីន ដោយយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ។

អនុប្រធានទី១ អាជ្ញាធរមីនឯកឧត្តម លី ធុជ បានថ្លែងអំណរ គុណចំពោះសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល បានផ្ដល់នូវមុខតំណែង និងឋានៈជូនដល់មន្ត្រីជាន់ខ្ពស់ របស់អាជ្ញាធរមីនចំនួនពីរូប ដែលការប្រគល់តួនាទីភារកិច្ចជូន ដល់ថ្នាក់ដឹកនាំអាជ្ញាធរ មីននេះ គឺដើម្បីបង្កើននូវប្រសិទ្ធភាព ការងារ និងលើកកម្ពស់កិត្យានុភាពរបស់ស្ថាប័នដែល សេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងសម្របសម្រួលសកម្មភាពមីននៅកម្ពុជា។
ជាមួយគ្នានេះលោក បានសម្តែងនូវការអបអរសាទរ និង ស្វាគមន៍ចំពោះការតែងតាំងថ្មីរបស់ មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីន ដែលពោរពេញទៅដោយសមត្ថភាព ជំនាញ ចំណេះដឹង និងមានការតាំងចិត្តខ្ពស់ ក្នុងការចូល រួមបម្រើការងារ សកម្មភាព មីនមនុស្សធម៌នៅកម្ពុជា ដើម្បីរួមគ្នាសម្រេច បាននូវទស្សនៈវិស័យដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅរកកម្ពុជាមួយគ្មានមីនឆ្នាំ២០២៥ គ្មានជនរងគ្រោះ និងគ្មានសហគមន៍ បន្តរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក៏ដូចជាបន្តដោះស្រាយ ហានិភ័យសំណល់ជាតិផ្ទុះ សង្គ្រាមក្រោយឆ្នាំ២០២៥។
ឯកឧត្តម លី ធុជ សង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ មន្ដ្រី បុគ្គលិកអាជ្ញាធរមីនទាំងអស់ នឹងបន្តផ្តល់ នូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយគ្រប់ភាគីពាកព័ន្ធទាំងអស់ ជាពិសេសបន្តនូវការគោរពគ្ន ទៅវិញទៅមក សាមគ្គីភាព និងបំពេញការងារជាក្រុម ដើម្បីឧត្តម ប្រយោជន៍ប្រទេសជាតិ និងស្ថាប័ន។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាកាលពីថ្ងៃទី៣ ខែធ្នូនេះ បានសម្រេចបង្កើត «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥» ដោយសរសេរជា អក្សរកាត់ «ម.ក.គ.ម- ២០២៥»សម្រាប់គ្រប់គ្រងថវិកា ក្នុងការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំង រំដោះផ្ទៃដីសង្ស័យ មានមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីចូលរួមគាំទ្រគោលដៅកម្ពុជាអស់មីនឆ្នាំ ២០២៥៕
ដោយ៖ឡាយ សាមាន

ads banner