ព្យុះរដូវរងាវាយប្រហារសហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្សប្រមាណ ១.៥លាននាក់គ្មានថាមពលប្រើប្រាស់

ឈីហ្គាហ្គោ៖ អតិថិជនថាមពលរបស់សហរដ្ឋអាមេរិកជិតមួយលានកន្លះបានស្ថិតក្នុងភាពងងឹតក្នុងថ្ងៃសុក្រសប្តាហ៍នេះ ខណៈដែលព្យុះរដូវរងាដ៏ខ្លាំងក្លាបានវាយលុកប្រទេសនេះ ដែលបណ្តាលឱ្យមានការបិទផ្លូវហាយវ៉េ និងការលុបចោលជើងហោះហើររាប់ពាន់នៅមុនថ្ងៃបុណ្យណូអែលមកដល់។

ព្រិលធ្លាក់ខ្លាំង ខ្យល់បក់បោក និងខ្យល់ត្រជាក់ខ្លាំង វាបានប្រែក្លាយទឹកពុះទៅជាទឹកកកភ្លាមៗនៅផ្នែកជាច្រើនរបស់សហរដ្ឋអាមេរិក រួមទាំងរដ្ឋភាគខាងត្បូងដែលមានអាកាសធាតុធម្មតា។ ប្រជាជនអាមេរិកប្រហែល ២៤០លាននាក់ ស្មើនឹងប្រមាណ ៧០ភាគរយនៃចំនួនប្រជាជនសរុប បានស្ថិតនៅក្រោមការព្រមានអំពីវិបត្តិអាកាសធាតុ ដោយសារតែខ្យល់ត្រជាក់បានធ្វើឱ្យសីតុណ្ហភាពធ្លាក់ចុះដល់ -៤៨អង្សាសេ។ នេះបើយោងតាមសេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក។

យោងតាមកម្មវិធីតាមដានថាមពល poweroutage.us បានឱ្យដឹងថា អាកាសធាតុត្រជាក់ខ្លាំង គឺជាក្តីកង្វល់ភ្លាមៗសម្រាប់អតិថិជនអគ្គិសនីប្រមាណ ១.៥លាននាក់ ភាគច្រើននៅភាគខាងត្បូង និងខាងកើតសហរដ្ឋអាមេរិក ដែលមិនមានថាមពលអគ្គិសនី។ ចំពោះការធ្វើចរាចរណ៍ផ្លូវអាកាសវិញ ជើងហោះហើរអាមេរិកជាង ៤,៥០០ជើងត្រូវបានលុបចោលរួចហើយ ក្នុងថ្ងៃសុក្រសប្តាហ៍នេះ ហើយ ៥,៩០០ជើងផ្សេងទៀតបានពន្យារពេល។ នេះបើយោងតាមគេហទំព័រតាមដានជើងហោះហើរ Flight Aware៕ ប្រភព៖ CNA ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner