ថៃថា វ៉ាក់សាំងកូវីដ-១៩ ដែលខ្លួនផលិត នឹងមាននៅឆ្នាំក្រោយ
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ វ៉ាក់សាំង Covid-19 ផលិតនៅប្រទេសថៃ រំពឹងថានឹងរួចរាល់នៅពាក់កណ្តាលឆ្នាំ២០២៣។
វ៉ាក់សាំង Covid-19 ដំបូងរបស់ថៃនឹងរួចរាល់ និងចុះបញ្ជីនៅពាក់កណ្តាលឆ្នាំ២០២៣ ប្រសិនបើដំណាក់កាលទីបីនៃការស្រាវជ្រាវទទួលបានជោគជ័យ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Anutin Charnvirakul កាលពីថ្ងៃសុក្រ បានធ្វើជាអធិបតីក្នុងពិធីបើកសម្រាប់ការស្រាវជ្រាវវ៉ាក់សាំង HXP-GPOVac ដំណាក់កាលទីបី ដោយអង្គការឱសថរដ្ឋាភិបាល (GPO) ហើយបានប្រកាសពីដំណឹងនេះ ។
លោក បាន និយាយ ថា នៅ ពេល ការ ស្រាវ ជ្រាវ ត្រូវ បាន បញ្ចប់ នោះ ប្រទេស ថៃ នឹង អាច ផលិត ថ្នាំ បង្ការ ដើម្បី ប្រើ ជា ដូសជំរុញ៕ ប្រភពពី The Nation , ដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ