កូរ៉េខាងត្បូង បញ្ចេញ យន្តហោះចម្បាំង និងបាញ់ ព្រមានក្រោយដ្រូន កូរ៉េខាងជើង ហោះចូលទឹកដីខ្លួន
សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បានអះអាង ថាខ្លួនបានបញ្ចេញ ប្រតិបត្តិការ យន្តហោះ ចម្បាំង និងឧទ្ធម្ភាគចក្រ វាយ ប្រហារ និង ធ្វើការបាញ់ព្រមានភ្លាមបន្ទាប់ ពីយន្តហោះ គ្មាន មនុស្ស បើក (ដ្រូន ) របស់កូរ៉េខាងជើងបាន រំលោភ លើ ដែន អាកាស របស់ ខ្លួន នៅ ព្រឹក ថ្ងៃ ចន្ទ ទី ២៦ ធ្នូ នេះ ។
យោធា អះ អាង ថា កូរ៉េខាង ត្បូង បាន តាម ដាន ដ្រូន ដែល ហោះ ឆ្លង កាត់ ព្រំដែន ពី កូរ៉េខាង ជើង ហើយ ប្រទះ ឃើញ នៅ លើអាកាស នៃ ក្រុង Gimpo នៅ ម៉ោង ប្រហែល ១០ និង ២៥ នាទី ព្រឹក (ម៉ោង ក្នុង ស្រុក )។
អគ្គសេនាធិការ ចម្រុះ កូរ៉េ ខាង ត្បូង លោក Lee Seung-o បាន ប្រាប់ សន្និសីទ សារព័ត៌មាន ថា ៖ « នេះ គឺ ជា ទង្វើ បង្ក ហេតុ យ៉ាង ច្បាស់ របស់ កូរ៉េ ខាង ជើង ដែល រំលោភ លើ ដែន អាកាស របស់ យើង» ។ នេះ បើ តាម ការ ស្រង់ សម្ដី របស់ ទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រ ។
លោក Lee បាន អះ អាង ថា ដ្រូន ១ បាន ហោះ នៅ ជិត ក្រុង សេអ៊ូល និង បួន ទៀត ហោះ នៅ ក្បែរ ឆ្នេរ ភាគ ខាង លិច ហើយ បន្ថែម ថា យោធា កូរ៉េ ខាង ត្បូង ចេញ ប្រតិបត្តិការ បាញ់ ទម្លាក់ ដ្រូន ទាំង នេះ ។
មន្រ្តី ដដែល មិន បាន បញ្ចាក់ ថា ដ្រូន ណា មួយ ត្រូវ បាន បាញ់ ទម្លាក់ នោះ ទេ ប៉ុន្តែ ទីភ្នាក់ងារ ព័ត៌មាន Yonhap បាន រាយការណ៍ ថា យោធា កូរ៉េ ខាង ត្បូង បាន បាញ់ ប្រហែល ១០០ គ្រាប់ ប៉ុន្តែ បរាជ័យ ខណៈ គេ ក៏ មិន ដឹង ថា ដ្រូន ទាំង នោះ បំពាក់ អាវុធ ឬ ក៏ យ៉ាង ណា ។
ទន្ទឹម នឹង នេះ ផង ដែរ ប្រភព ពី ក្រសួង ការពារ ជាតិ ម្នាក់ បាន លើក ឡើង ថា ពេល ចេញ សកម្មភាព បាញ់ ដ្រូន កូរ៉េខាង ជើង យន្តហោះ វាយ ប្រហារ ធុនស្រាល KA-1 របស់ កូរ៉េ ខាង ត្បូង បាន ធ្លាក់ ក្រោយ ហោះ ចេញ ពី មូលដ្ឋាន ទ័ព Wonju ដែល នៅ ភាគ ខាង កើត នៃ ប្រទេស ។ ប៉ុន្តែ អ្នក បើក យន្តហោះចំនួន ២ នាក់ បាន លោត ចេញ ទាន់ មុន ពេល យន្តហោះ ធ្លាក់ ដល់ ដី ហើយ ពេល នេះ ពួក គេ កំពុង សម្រាក នៅ មន្ទីរពេទ្យ ។
គួរ បញ្ជាក់ ថា វា គឺ ជា លើក ដំបូង ហើយ ចាប់ តាំង ពី ឆ្នាំ ២០១៧ ដែល គេ ប្រទះ ឃើញ ដ្រូន របស់ កូរ៉េខាង ជើង លើ ទឹក ដី កូរ៉េខាង ត្បូង ។ ឆ្នាំ នោះ ដ្រូន ដែល គេ ជឿ ថា បង្ហោះ ឡើងសម្រាប់ បេសកម្ម ស៊ើប ការ សម្ងាត់ របស់ ក្រុង ព្យុងយ៉ាង បាន ផ្ទុះ និង ធ្លាក់ នៅ លើ ភ្នំ ក្បែរ ព្រំដែន ។ នៅ ឆ្នាំ ២០១៤ គេ ក៏ ប្រទះ ឃើញ ដ្រូន របស់ កូរ៉េខាង ជើង នៅ លើ កោះ របស់ កូរ៉េខាង ត្បូង នៅ លើ កោះ ជាប់ ព្រំដែន ៕
ដោយ:ហួន ឌីណា
ប្រភព៖ South Korea scrambles jets as North Korea sends drones over border