ការសិក្សាថ្មីរកឃើញថា មនុស្ស ៨.១លាននាក់ក្នុងប្រទេសថៃក្រីក្រ និង ៤.៤លាននាក់ទៀតរស់ក្រោមបន្ទាត់នៃភាពក្រីក្រ
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ របាយការណ៍ចុងក្រោយបង្អស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បង្ហាញថា ប្រជាជនថៃចំនួន ៨.១លាននាក់ជាជនក្រីក្រ ហើយ ៤.៤លាននាក់ក្នុងចំណោមពួកគេកំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។
របាយការណ៍ស្តីពីស្ថានភាពភាពក្រីក្ររបស់ប្រទេសថៃក្នុងឆ្នាំ ២០២១ ដែលត្រូវបានចេញផ្សាយនៅឆ្នាំនេះ បាននិយាយថា ចំនួនប្រជាជនដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្របានធ្លាក់ចុះពី ៤.៧លាននាក់ក្នុងឆ្នាំ២០២០ មក ៤.៤លាននាក់កាលពីឆ្នាំមុន។
NESDC បាននិយាយថា “ទាំងអស់នេះអរគុណចំពោះវិធានការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលក្នុងការសម្រាលបន្ទុកហិរញ្ញវត្ថុលើប្រជាជនក្រីក្រ ដូចជាវិធានការបង្កើនថាមពលទិញ និងការកាត់បន្ថយវិក្កយបត្រឧបករណ៍ប្រើប្រាស់”៕ ប្រភពពី The Nation , ដោយ៖ សារ៉ាត


លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ