ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់បានអញ្ជើញ បើកសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទឹសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នៅទីស្តីការក្រសួង។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងទៅលើការងារជំនាញរៀងៗខ្លួន របស់មន្រ្តីគ្រប់ជាន់ថ្នាក់ និងការចូលរួមសហការពីមន្រ្តីថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ពិសេសការងារ រៀបចុះបញ្ជីដីធ្លីជូនប្រជាបលរដ្ឋនិងការចេញបណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋផងដែរ។

យោងតាមរបាយការណ៍ បានឱ្យដឹងថា ការងាររដ្ឋបាលដីធ្លី របស់ការងារសូរិយោដី និងការចុះបញ្ជីដំបូង បានចេញបណ្ណកម្មសិទ្ធដីបានចំនួន ៣១៥៤៤១បណ្ណ និងចែកដល់ដៃប្រជាពលរដ្ឋបានចំនួន ២៦៤៨០៥បណ្ណ រួមមាន កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ។

គិតតាំងពីចាប់ផ្តើមអនុវត្តដល់ខែវិច្ចិកា ឆ្នាំ២០២២ ការងារដ្ឋបាលដីធ្លី របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានចេញបណ្ណកម្មសិទ្ធដីបានចំនួន ៧៣០ ៧៥២បណ្ណ ស្មើ ៩៦,២% នៃចំនួនក្បាលដីប៉ាន់ស្មានដំបូង ៧លានក្បាលដី ក្នុងនោះការចុះបញ្ជីដីមានលក្ខនជាប្រពន្ធសម្រេចបាន ៦១០៤០៥២បណ្ណ និងចែកបណ្ណបានចំនួន ៥៥៩០៨០៨បណ្ណ។ ដោយឡែក ការចុះបញ្ជីដីគរុភណ្ណវត្តបានចំនួន ១៩៣៦វត្តស្មើ ២៤០៤បណ្ណ។

ជាមួយគ្នានេះ ក្រសួងក៏បានចុះបញ្ជីការផ្ទេរសិទ្ធចំនួន ៥៦៥២៦៨ករណី ចុះបញ្ជីសិទ្ធប្រាតិភោគ ចំនួន ៣០១៨០៧ករណី ចុះបញ្ជីសិទ្ធជួលអចិន្ត្រៃយ៍ចំនួន ៥៩៧បណ្ណ ស្មើ ៨២១១២ហិកតា ៤អា ចុះបញ្ជីសិទ្ធសម្បទានដីសេដ្ឋកិច្ចចំនួន ៤៣៩បណ្ណស្មើ ២៦៨៥១៧ហិកតា ១៧អា និងចុះបញ្ជីបំបែកក្បាលដីក្នុងបុរីចំនួន ២៨៨បុរី ស្មើ ៥៩២៤៨បណ្ណ ៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner