មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងកូរ៉េខាងត្បូង ចុះអនុស្សារណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការយោធា (Video Inside)
អត្ថបទដោយ៖
Apsara Net
កម្ពុជានិងកូរ៉េខាងត្បូង បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងគ្នាដោយមានការ ចុះហត្ថលេខាលើអនុស្សារណៈថែមទៀត។ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសទាំង២សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកលីជុងស៊ុប Lee Jong-sup ក្នុងអម្លុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ក្នុងខេត្តសៀមរាប បានចុះហត្ថលេខាលើអនុស្សារណៈមួយរវាងគ្នាទៅវិញទៅមកលើកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពអង្គការ សហប្រជាជាតិ…និងដោយឡែកនៅថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២២ មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំង ២បានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំង២ថែមទៀត។ អប្សរាណិតរាយការណ៍