បង់ក្លាដែសគ្រោងនឹងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនចំនួន ៦ខ្សែបន្ថែមទៀតនៅឆ្នាំ ២០៣០
អត្ថបទដោយ៖
ឈឹម ទីណា
ដាក្កា៖ រដ្ឋមន្ត្រីដឹកជញ្ជូនផ្លូវគោក និងស្ពានបង់ក្លាដែស លោក Obaidul Quader បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសបង់ក្លាដែសនឹងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនចំនួន ៦ខ្សែបន្ថែមទៀតនៅក្នុងរដ្ឋធានីដាក្កា នៅឆ្នាំ ២០៣០ខាងមុខនេះ។
លោក Quader បានបញ្ជាក់ថា ការសិក្សាទៅលើលទ្ធភាពសាងសង់ក៏ត្រូវបានធ្វើឡើងនៅលើខ្សែរថភ្លើងល្បឿនលឿននៅក្នុងទីក្រុងឆាតតូក្រាម ដែលមានចម្ងាយប្រហែល ២៤២គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងដាក្កា ផងដែរ។
រដ្ឋមន្ត្រីដឹកជញ្ជូនផ្លូវគោក និងស្ពានបង់ក្លាដែសបានបង្ហាញផែនការខាងលើនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងមួយថ្ងៃបន្ទាប់ពីរថភ្លើងល្បឿនលឿនដំបូងគេបង្អស់មិនធ្លាប់មានរបស់ប្រទេសបង់ក្លាដែស បានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មកាលពីថ្ងៃពុធទី២៨ ខែធ្នូ ឆ្នាំ២០២២៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា


ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។