តុលាការវៀតណាមកាត់ទោសបុរសបួននាក់ឲ្យជាប់ពន្ធនាគារពីបទលួចសត្វឆ្កែ
ហាណូយ៖ តុលាការ នៅខេត្ត Nghe An ភាគកណ្តាល ប្រទេសវៀតណាមបានកាត់ទោសដាក់គុកបុរសចំនួន ៤នាក់ពីបទលួចសុខន (ឆ្កែ) ១៤ក្បាល។
បន្ទាប់ពីការកាត់ក្តី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Nguyen Dinh Phong អាយុ ៣០ ឆ្នាំបានទទួល ១២ ខែពីបទ “លួចទ្រព្យសម្បត្តិ” និង “ការកាន់កាប់អាវុធយោធាដោយខុសច្បាប់” ។
រីឯ បុរសម្នាក់ទៀត ឈ្មោះថា Vuong Van Hong អាយុ ៣៦ ឆ្នាំ ជាប់ពន្ធនាគារ ២៤ខែ និង ឈ្មោះ Nguyen Dinh Quynh អាយុ ៣៥ ឆ្នាំ ជាប់ ៧ ខែ ព្រមទាំងឈ្មោះ Doan Chi Linh អាយុ ៣៦ ឆ្នាំ បានទទួលការកាត់ទោសព្យួរ រយៈពេល ៧ខែពីបទ “លួចទ្រព្យសម្បត្តិ” ។
ឈ្មោះ Phong និង Quynh បានវាយប្រហារសត្វឆ្កែដែលពួកគេបានរកឃើញ នៅតាមដងផ្លូវ ដោយប្រើកាំភ្លើងស្តុប ហើយទាក់ទង Hong និង Linh គឺជាប់ពាក់ព័ន្ធនឹងការប្រគល់សត្វ។
លោក Hong ត្រូវបានស្គាល់ថា ជាម្ចាស់ហាងលក់សាច់ឆ្កែនៅផ្សារលក់ដុំក្រុង Vinh។ ក្រុមនេះត្រូវបានចាប់បានខណៈពេលកំពុងផ្គត់ផ្ទង់ សុនខមួយហ្វូង នៅផ្សារ ក្នុងខែកក្កដា។
ប៉ូលីសបាននិយាយថា ពួកគេមានសត្វឆ្កែ ១៤ ក្បាល ហើយលក់វា ក្នុងតម្លៃ ១៧ លានដុង (៧២០ ដុល្លារអាមេរិក)៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត

