ពានរង្វាន់ Soccer League គឺជាព្រឹត្តការណ៍បំផុសចលនាស្មារតីសាមគ្គី ដល់យុវជន

«ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ រដូវកាលថ្មី ២០២៣ ដែលរៀបចំដោយសហភាពសហព័ន្ធយុជនកម្ពុជា (ស.ស.យ.ក) បានដំណើរការចាប់ឆ្នោតចែកពូលជាផ្លូវការ នៅមជ្ឈមណ្ឌលម៉ានី (The Kampus) រាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក និងជាប្រធានគណៈកម្មការព្រឹត្តិការណ៍បាល់ទាត់នេះ។

ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានប្រតិបត្តិរៀបចំការប្រកួតបាល់ទាត់ Soccer League រដូវកាល ២០២៣ បានបញ្ជាក់ថា ការប្រកួតកីឡា បាល់ទាត់ពានរង្វាន់ Soccer League នេះ គឺជាផ្នែកដ៏សំខាន់មួយស្ថិតក្នុងបេសកកម្មដ៏ចម្បងរបស់ ស.ស.យ.ក. ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម ស សុខា អនុប្រធាន និងទទួលបន្ទុកក្ដាប់រួម Soccer League។ ឯកឧត្ដម បន្ដថា Soccer League មិនត្រឹមជាវេទិកាផ្ដល់ឱកាសដល់កីឡាករ គ្រប់រូបមកពីគ្រប់ស្ថាប័នរដ្ឋ និងឯកជន ជុំវិញរាជធានី-ខេត្ត ដើម្បីមានឱកាសបញ្ចេញសមត្ថភាព នៅលើទីលានវាលស្មៅពណ៌បៃតងកប្រកបដោយតម្លាភាពនោះទេ តែ Soccer League ក៏ព្រឹត្តិការណ៍មួយជាមួយរាជរដ្ឋាភិបាលក្នុងការ បំផុសចលនាសាមគ្គីភាព រឹតចំណងមិត្តភាព របស់យុវជននៅទូទាំងប្រទេស ជាពិសេសដើម្បីបង្កើតធនធានមនុស្ស ក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន និងរឹងមាំ ដើម្បីជាថ្នាលយុវជន ក្រោមពាក្យស្លោកមួយ គឺស្មារតីសាមគ្គី។

ឯកឧត្តម ខៀវ ភារិទ្ធ មានប្រសាសន៍ទៀតថា ក្រោមការជំរុញគាំទ្រ និងការប្ដេជ្ញាចិត្ត ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ ស.ស.យ.ក. ជាពិសេស ឯកឧត្តម ស សុខា ផ្ទាល់ ទើបជំរុញឱ្យព្រឹត្តិការណ៍កីឡាបាល់ទាត់ Soccer League ទើបធ្វើឱ្យការប្រកួតបាល់ទាត់ ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ នេះលេចរូបរាងសារជាថ្មី។ ទន្ទឹមនេះ ក្នុងរយៈពេលត្រឹម ១សប្តាហ៍នៃការចាប់ផ្តើមលក់ពាក្យ យើងទទួលបានក្រុម រហូតដល់ ៤៨ក្រុមឯណោះ។ ជាលទ្ធផលជាក់ស្តែង បច្ចុប្បន្ន យើងមាន ៧៤ក្រុម (ក្នុងនោះមានក្រុមបាល់ទាត់ នារី១០ក្រុម) ចំពោះកម្មវិធីបើការប្រកួតជាផ្លូវការ គឺចាប់ផ្ដើមនៅដើមខែមករានេះ និងបញ្ចប់នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយមានការប្រើប្រាស់ទីលានរហូតដល់៩ទីលាន នៅក្នុងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា សម្រាប់ជ័យលាភី ក្រុមបាល់ទាត់បុរស លេខ១ ទទួលបានពាន១ មេដាយមាស២៥ និងទឹកប្រាក់ ២៥លានរៀល លេខ២ មេដាយប្រាក់២៥ និងទឹកប្រាក់ ១០លានរៀល និងលេខ៣ មេដាយសំរិទ្ធ២៥ និងទឹកប្រាក់ ៥លានរៀល, ក្រុម Fair Play ទទួលបានប្រាក់លើកទឹកចិត្ត ២លានរៀល។ ចំពោះក្រុមអាជ្ញាកណ្តាលល្អជាងគេ, កីឡាករទាត់ចូលទីច្រើនជាងគេ, អ្នកចាំទីល្អជាងគេ, គ្រូល្អជាងគេ គឺទទួលប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១លាន៥សែនរៀល ស្មើៗគ្នា។ ផ្នែកនារី លេខ១ ពាន១ មេដាយមាស២៥ និងប្រាក់រង្វាន់ ១០លានរៀល, លេខ២ មេដាយប្រាក់២៥ និងប្រាក់រង្វាន់ ៥លានរៀល និងលេខ៣ មេដាយសំរឹទ្ធ២៥ និងទឹកប្រាក់ ៣លានរៀល៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner