តម្លៃប្រេងសាំងកើនឡើង ក្រោយការធ្លាក់ចុះច្រើនថ្ងៃមកនេះ (Video Inside)
តម្លៃប្រេងសាំង បានកើនមកវិញសម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ ដែលការកើនឡើងនេះគឺដោយសារតែតម្លៃទីផ្សារជាអន្តរជាតិ។
យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ រវាងពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃ៤ពាន់ ២០០រៀលក្នុង ១លីត្រ ដែលតម្លៃនេះ គឺកើនឡើងចំនួន១៥០ រៀល បើធៀបទៅការលក់រយៈពេល១០ថ្ងៃ មុន…ចំណែក ប្រេងម៉ាស៊ូតមានតម្លៃ ចំនួន៤ពាន់៥៥០រៀល ក្នុង១លីត្រ ដែលតម្លែនេះ បានកើនឡើងចំនួន៥០រៀល បើធៀបទៅនឹងការ លក់រយៈពេល១០ថ្ងៃមុន។
ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែង តែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រ តាមស្ថានីយ៍ខ្លះគឺមានតម្លៃចំនួន៤ពាន់ ៨០០រៀល , កន្លែងខ្លះមានតម្លៃចំនួន៤ពាន់៨៥០រៀល និងកន្លែងខ្លះមានតម្លៃចំនួន៤ពាន់៩០០រៀល ក្នុងមួយលីត្រ ។
សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។