ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតខ្សោយ ទៅមធ្យមដោយអន្លើ
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ មករា ២០២៣នេះ បានឱ្យដឹងថា ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៤- ១០ ខែមករា ឆ្នាំ២០២៣ ស្អែក នៅព្រះរាជាណាចក្រកម្ពុជា និងទទួលឥទ្ធិពលដូចតទៅ ៖
- ពីថ្ងៃទី៤-៧ ខែមករា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបសកម្មពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង
- ពីថ្ងៃទី៨-១០ ខែមករា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល ៖ - សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ °C
- សីតុណ្ណភាពអតិបរមា មានពី ២៨-៣០ °C
- នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ។
២-តំបន់ខ្ពង់រាប ៖
- សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C
- សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
- នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ។
៣-តំបន់មាត់សមុទ្រ ៖
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
- សីតុណ្ណភាពអតិបរមា មានពី ២៨-៣០ °C
- នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ នឹងអាចមានខ្យល់បក់ពីបង្គួរទៅខ្លាំង ។ ឯនៅលេីផ្ទៃសមុទ្រក៏នឹងកេីតមានរលកសមុទ្រពីមធ្យមទៅបង្គួរផងដែរ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន មានការប្រុងប្រយ័ត្នពិសេសតំបន់មាត់សមុទ្រ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕