ប្រាក់ឈ្នួលថ្មីរបស់កម្មករ-កម្មការិនី ទាបបំផុត ចំនួន ២០០ដុល្លារ បានចាប់ផ្តើម អនុវត្ត ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣នេះតទៅ

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣នេះតទៅ កម្មករ-កម្មការិនីនានានៅទូទាំងប្រទេសកម្ពុជា ទទួលប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន ២០០ដុល្លារ ។ ដែលនេះគឺជាការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាលអំពីបញ្ហាប្រាក់ឈ្នួលរបស់កម្មករ-កម្មការិនីដែលជារៀងរាល់ឆ្នាំតែងតែដំឡើងមិនខានឡើយ។

ជាក់ស្ដែងដូចបណ្ដាឆ្នាំមុនៗដែរ គឺគិតចាប់ពីថ្ងៃទី១ខែមករា ឆ្នាំ ២០២៣នេះតទៅ ប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន ២០០ដុល្លារ របស់ កម្មករ និយោជិត ក្នុងវិស័យឧស្សាហកម្មកាត់ដេរ នឹងត្រូវដាក់ឲ្យអនុវត្តជាផ្លូវការ។ ទន្ទឹមនេះ កម្មករ-កម្មការនី បាន បង្ហាញនូវទឹកមុខសប្បាយរីករាយ និង សម្តែង ការ អរគុណ ចំពោះ ថ្នាក់ ដឹកនាំ គ្រប់ ជាន់ថ្នាក់ នៃ រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំ។

ក្រុមកម្មករ-កម្មការិនីនិយោជិត នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ីជី ក្លូរី ស្ថិតនៅខណ្ឌមានជ័យ រាជ ធានី ភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះបាន ឲ្យ ដឹង ថា សព្វថ្ងៃនេះ ទាំងការរស់នៅ និងការប្រកបការងារ គឺមានភាពល្អប្រសើរច្រើន ពីមួយ ឆ្នាំ ទៅ មួយ ឆ្នាំ និងមិនខ្វះ ខាតដូចពេលមុនៗទេ ដូចជាប្រាក់ឈ្នួលកើនឡើងជារៀងរាល់ឆ្នាំ, ពេល ឈឺ ទៅ ពេទ្យ ក៏ គ្មាន ការបង់ប្រាក់។ លើសពីនេះទៀតនោះ លែងមានការព្រួយបារម្ភទៀតហើយ នៅ ពេល ឈាន ដល់ អាយុ ចូលនិវត្តន៍ ពួកគាត់ ក៏នឹងអាចទទួលប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដូចមន្រ្តី រាជការផងដែរ។

លោក សំ វុទ្ធី សហជីពមូលដ្ឋាន នៃសំឡេង យុវជនខ្មែរ បានបញ្ជាក់ឲ្យដឹងថា ជាការ កត់ សម្គាល់ រហូតមកដល់ពេលនេះ ការបំពេញការងារ និងការយល់ដឹងនានារបស់កម្មករ-កម្មការិនី គឺ ល្អ ប្រសើរ ជាង មុន ច្រើន ណាស់។ លោកជឿជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នឹង ជំរុញ ឲ្យប្រាក់ឈ្នួលអប្បបរមា មានការកើន ឡើងបន្តទៅមុខទៀត ហើយសង្ឃឹមទៀតថា ជាមួយ នឹង ការ តម្លើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំនេះ តម្លៃបន្ទប់ជួល និង ទំនិញ នានា សូម រក្សា ថ្លៃ នៅ ដដែល ដើម្បី ជួយសម្រួលការរស់នៅរបស់កម្មកររោងចក្រ។

គួររំលឹក ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកម្មការិនី និយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ សម្លៀក បំពាក់ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប បាន កើន ឡើង ជា រៀង រាល់ ឆ្នាំ បេីគិតចាប់ពីចំនួន ៣៥ដុល្លារ ក្នុងឆ្នាំ១៩៩៧ រហូតដល់ចំនួន ២០០ដុល្លារ ក្នុងឆ្នាំ២០២៣នេះ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner