សម្តេចតេជោ ហ៊ុន សែន សប្បាយចិត្ត ក្រោយបានទទួលព័ត៌មានថា ហ៊ុន ជា នឹងវិលត្រឡប់ទៅនៅជាមួយភរិយា និងកូនៗវិញ

ភ្នំពេញ៖ យោងតាមសំណេរតាម Facebook ផ្លូវការនៅល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវការសប្បាយចិត្ត ក្រោយបានទទួលព័ត៌មានថា ហ៊ុន ជា នឹងវិលត្រឡប់ទៅនៅជាមួយភរិយា និងកូនៗវិញ។

សម្ដេចតេជោ បានបានបង្ហោះរូបភាពអមដោយមានខ្លឹមសារដូច្នេះថា ចំណាយពេល ២ម៉ោង ដើម្បីហាត់វាយកូនគោលនៅតារាងក្បែរផ្ទះ ព្រោះចូលឆ្នាំសកលសម្តេចមិនបានសម្រាកដោយសារមានកម្មវិធីការងារច្រើន។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្តថា ជាមួយនឹងការវាយបានល្អ ក៏បានទទួលព័ត៌មានពី នេត សាវឿន ដែលជាអ្នកសម្របសម្រួលឲ្យប្អូនៗថា ហ៊ុន ជា នឹងវិលត្រឡប់ទៅនៅជាមួយភរិយា និងកូនៗវិញ, ខ្ញុំកាន់តែសប្បាយចិត្ត ដោយឃើញក្មួយៗ ចេះរួបរួមគ្នាដោះស្រាយបញ្ហាគ្រួសារ បានយ៉ាងល្អ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner