យានយន្តល្មើសចំនួន ១១១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស នៅថ្ងៃទី០៣ មករានេះ
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១២៥គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ៩៦១ គ្រឿង ម៉ូតូ ចំនួន ៨០៩ គ្រឿង រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ១១១ គ្រឿង មាន ម៉ូតូ ចំនួន ៨៥ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ។
ប្រភពដដែលបន្តថា គិតត្រឹមតែរយៈពេល ៣ ថ្ងៃ ( ថ្ងៃ ទី ០១-០៣ ខែមករា ) ការ រឹត បន្ដឹង ការ អនុវត្ត ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក យានយន្ត ចូល គោលដៅ មាន ចំនួន ២.២៥៣ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៣៤៥ គ្រឿង ម៉ូតូ មាន ចំនួន ២៩៩ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។
សូមជម្រាបថា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាល ឲ្យ មនុស្ស ស្លាប់ ចំនួន ៦ នាក់ ( ស្រី ១ នាក់ ) របួសធ្ងន់ ចំនួន ៧ នាក់ និង របួសស្រាល ចំនួន ២ នាក់ ( ស្រី ១ នាក់ ) គឺកើតឡើង ដោយសារការប៉ះទង្គិចគ្នាចំនួន ១១លើក៕ ដោយ៖ ឆៃហួត






