អ្នកលេងកាំបិតធំនិងដំបង៣នាក់បងប្អូន ត្រូវនគរបាលខណ្ឌមានជ័យឃាត់ខ្លួនបានហេីយ
ភ្នំពេញ ៖ ក្រុមអ្នកលេងកាំបិតធំ និងដំបងប្រចាំភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យចំនួន០៣នាក់ ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានហើយនារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីជនទាំងនេះបានធ្វើសកម្មភាពយ៉ាងសាហាវវាយទៅលើគូទំនាស់ ដោយមានដំបងនិងកាំបិតធំយកទៅគំរាមទៀតផង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនបានមានរួមមាន ៖
ទី១•ឈ្មោះ រុំលី សុខសាន្ត ភេទប្រុស អាយុ ២១ឆ្នាំ ។ ទី២•ឈ្មោះ រុំលី សៃនី ភេទប្រុស អាយុ២៤ឆ្នាំ ។ និងទី៣•ឈ្មោះ ម៉េង សុខ ហេង ភេទប្រុស អាយុ១៥ឆ្នាំ។ ដោយជនសង្ស័យទាំង០៣នាក់នេះ ស្នាក់នៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គួររំលឹក ផងដែរថា កាលពីវេលាម៉ោង០៤:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានក្មេងស្ទាវមួយក្រុមបានដេញវាយគូទំនាស់យ៉ាងសាហាវថតបានដោយកាំមេរ៉ាសុវត្ថិភាព និងបានធ្វើការបង្ហោះពេញបណ្តាញសង្គមហ្វេសបុក។ បន្ទាប់ពីមានការចែករំលែកនិងផ្សព្វផ្សាយនេះ អាជ្ញាធរ នៃនគរបាលខណ្ឌមានជ័យ ក៏បានចុះធ្វេីការស្រាវជ្រាវក្របួចបានជនសង្ស័យទាំង ០៣នាក់តែម្ដង ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង០៣នាក់និងវត្ថុតាង ត្រូវបានសមត្ថកិច្ចតាមបញ្ចូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសួរនាំ និងអនុវត្តតាមនីតិវិធី ៕ ដោយ ៖ ជីម ភារ៉ា








