ក្រុមការងារស.ស.យ.កចុះជួយ ស្រុកពារាំង សំណេះសំណាល ជាមួយកីឡាករបាល់ទាត់ឃុំកំពង់ប្រាំង ដែលត្រៀមចូលរួមប្រកួត អបអរសាទរ ទិវាជ័យជំនះ ៧ មករា

ព្រៃវែង៖ នៅព្រឹកថ្ងៃទី០៦ ខែមករានេះ ក្រុមការងារស.ស.យ.កចុះជួយ ស្រុកពារាំង អញ្ជើញសំណេះសំណាល ជាមួយកីឡាករបាល់ទាត់ឃុំកំពង់ប្រាំង ដែលត្រៀមចូលរួមប្រកួត អបអរសាទរ ទិវាជ័យជំនះ ៧ មករា ឆ្នាំ២០២៣ ។

ពិធីសំណេះសំណាលជាមួយយុវជន និងក្រុមកីឡាករបាល់ទាត់ ប្រចាំឃុំកំពង់ប្រាំង ដែលត្រៀមរៀបចំប្រកួតអបអរសាទរ ទិវាជ័យជំនះ ៧ មករា នៅថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៣ ដឹកនាំដោយលោក មៀច វណ្ណៈ អនុប្រធានក្រុមការងារតំណាង ឯកឧត្តម រាជ រ៉ា ប្រធានក្រុមការងារចុះជួយ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពារាំង រួមជាមួយលោកមេឃុំ លោកមេប៉ុស្ត៍ ផងដែរ ។

ក្នុងឱកាសនោះដែរ ក្រុមការងារ បាននាំយកអំណោយរបស់ ឯកឧត្តម ស សុខា និង លោកជំទាវ រួមមាន៖ ខោអាវកីឡាចំនួន ២២កំផ្លេ, ទឹកសុទ្ធ១០យួរ, ខារ៉ាបាវ ២កេស, ថវិកា ៤០០,០០០រៀល និងជូនប្រជាការពារថវិកាមួយចំនួន
៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner